Bitdefender ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងលទ្ធផល AV-Test Halfway ចូលដល់ឆ្នាំ ២០២០
បានផ្សាយនៅ: 5 សីហា 2020 · បន្ទប់ព័ត៌មាន · 1 នាទីអាន

មាតិកា
អ្នកឈ្នះរង្វាន់ AV-Test លើកទី៦ របស់ខ្លួនក្នុងរយៈពេល៦ឆ្នាំ Bitdefender រក្សាបាននូវភាពត្រឹមត្រូវខ្ពស់លើការការពារ និងស្វែងរកមោរោគកំឡុងពេលមានជំងឺរាតត្បាតជាសកល។.
សកម្មភាព “ ថ្មី ” ធម្មតាបានបណ្តាលឱ្យមានការផ្លាស់ប្តូរបរិបទការងារនិងទំលាប់តាមអ៊ីនធឺណិតរបស់ខ្លួន ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរចំនួននៃ Cyberthreat ។ និយោជិកបានចាប់ផ្តើមប្រើឧបករណ៍តែមួយសម្រាប់ការងារការិយាល័យ និងផ្ទាល់ខ្លួន។ កុំព្យូទ័រយួរដៃដែលប្រើនៅខាងក្រៅប្រព័ន្ធសុវត្ថិភាពនៃបណ្តាញសាជីវកម្មរបស់ពួកគេ បានបង្កើតឱកាសថ្មីសម្រាប់ពួក Hacker និងបញ្ហាប្រឈមថ្មីៗសម្រាប់ក្រុមហ៊ុនការពារសុវត្ថិភាព។.
បន្ទាប់ពីការចាប់ផ្តើមឆ្នាំជាមួយនឹងពានរង្វាន់ AV-Test លើកទី៦ ក្នុងរយៈពេល៦ឆ្នាំជាប់គ្នា អ្នកស្រាវជ្រាវ Bitdefender នៅតែផ្តោតលើការកែសំរួលការគ្រប់គ្រងសន្តិសុខ ដើម្បីរក្សាកំរិតនៃភាពត្រឹមត្រូវខ្ពស់ក្នុងការរកឃើញរបស់យើង នៅពេលដែលឧក្រិដ្ឋជនតាមអ៊ីនធឺរណែតបានផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីទាញយកអត្ថប្រយោជន៍ ពីការភាន់ច្រលំដែលបណ្តាលមកពីការផ្លាស់ប្តូរភ្លាមៗទៅ WFH ។ Bitdefender នៅតែជាអ្នកឈានមុខគេនៅក្នុងការធ្វើសាកល្បងឯករាជ្យពេញមួយឆ្នាំ ២០២០ ដោយទទួលបានពិន្ទុ ៦/៦ ក្នុងការធ្វើតេស្តិ៍ទាំងបីជុំ ដែលបានអនុវត្តចាប់តាំងពីការរាតត្បាតនៃជំងឺរីករាលដាល។
គ្មានការសង្ស័យជាមេដឹកនាំមួយនៅក្នុងការធ្វើតេស្តិ៍ AV-Test ឯករាជ្យ និងឈ្នះពានរង្វាន់ចំនួន៦ ក្នុងរយៈពេល៦ឆ្នាំជាប់គ្នា។
ចាប់តាំងពីឆ្នាំ ២០១៤ មក Bitdefender បានទទួលរង្វាន់ជាបន្តបន្ទាប់សម្រាប់ការឈ្នះពានរង្វាន់មិនឈប់ឈរ។ ពីមួយឆ្នាំទៅមួយឆ្នាំ ដំណោះស្រាយរបស់យើងបានបង្ហាញថាពួកគេរក្សាកម្រិតនៃការរកឃើញខ្ពស់បំផុត និងការការពារដ៏មានប្រសិទ្ធិភាព ខណៈពេលធានានូវឧបករណ៍ប្រតិបត្តិការ និងមិនធ្វើអោយប៉ះពាល់បទពិសោធន៍អ្នកប្រើប្រាស់។
លទ្ធផលចុងក្រោយ ដែលបានចេញផ្សាយនៅខែកក្កដា ឆ្នាំ២០២០ បញ្ជាក់ពីសមត្ថភាពរបស់ Bitdefender នៅតែររក្សាល្បឿននឺងរកការគំរាមកំហែងដដែលនៅ៦ខែដំបូងនៃឆ្នាំ ២០២០។ ការធ្វើតេស្តចុងក្រោយបង្ហាញពីរបៀបដែល Bitdefender រក្សាបាននូវការរកឃើញមេរោគលើឧស្សាហកម្មដែលគិតជាមធ្យម ជាពិសេសក្នុងការការពារប្រឆាំងនឹងការវាយប្រហារមេរោគ zero-day រួមទាំង ការគំរាមកំហែងតាមគេហទំព័រនឹងអ៊ីមែល (ការសាកល្បងជាក់ស្តែង) ។ នេះពាក់ព័ន្ធជាពិសេសក្នុងកំឡុងពេលមានជំងឺរាតត្បាត ព្រោះឧក្រិដ្ឋជនតាមអ៊ីនធឺណិតបានបង្កើនការយកចិត្តទុកដាក់លើការគំរាមគំហែងតាមគេហទំព័រ និងអ៊ីមែល ដើម្បីលួចយកទិន្ន័យតាមឧបករណ៍របស់បគ្គលិក ដែលឥឡូវនេះត្រូវបានលាតត្រដាងនៅខាងក្រៅបរិវេណនៃបណ្តាញសាជីវកម្មរបស់ពួកគេ។
Bitdefender មានប្រវត្តិជាង ១០ ឆ្នាំក្នុងការចូលរួមងការសាកល្បង AV-Test ។ យើងបានមើលលើការវិវត្ត៍នៃវិធីសាស្រ្តដើម្បីសម្របទៅនឹងការគំរាមកំហែងតាមអ៊ីនធឺរណែត និងបញ្ហាប្រឈមខាងសន្តិសុខ។ AV-Test បានកែសំរួលវិធីសាស្រ្តរបស់ពួកគេដើម្បីរួមបញ្ចូលការធ្វើតេស្តការពារបែបពិតៗនៃ URLs ។
តើអ្វីដែលធ្វើឱ្យ Bitdefender លេចធ្លោពីការប្រកួតប្រជែងក្នុងការសាកល្បងឯករាជ្យ?
Bitdefender រក្សាកម្រិតខ្ពស់នៃភាពត្រឹមត្រូវក្នុងការរកឃើញមេរោគ តាមរយៈបច្ចេកវិទ្យាទំនើប និងបណ្តាញផ្តល់សញ្ញាធំបំផុតមួយនៅលើពិភពលោក។ បច្ចេកវិទ្យារបស់យើងនាពេលបច្ចុប្បន្ននេះត្រូវបានប្រើប្រាស់ដោយក្រហ៊ុនសុវត្ថិភាពប្រឆាំងនឹងចោរកម្មតាមអ៊ិនធឺរណែតទូទាំងពិភពលោកចំនួន ៣៨% ដែលមានដាក់ប្រព័ន្ធចាប់សញ្ញាចំនួនរាប់រយលានគ្រឿង នៅទូទាំងពិភពលោកដែលអាចរកឃើញភាពត្រឹមត្រូវខ្ពស់និងមានតុល្យភាពនៃភូមិសាស្ត្រ។ Bitdefender ប្តេជ្ញារក្សាកម្លាំងពលកម្មរបស់ខ្លួនចំនួន ៥០ ភាគរយនៅក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍។
Bitdefender ដែលជាអ្នកត្រួសត្រាយម៉ាស៊ីន AI និងបានណែនាំការរកឃើញ AI សម្រាប់ការពារមេរោគដំបូងរបស់ខ្លួនកាលពីឆ្នាំ ២០០៨។ នៅឆ្នាំ ២០១៦ នៅពេលដែលមេរោគ WannaCry បានវាយប្រហារនោះ Bitdefender អាចការពារការឆ្លងបានតាមរយៈក្បួនដោះស្រាយការរៀនសូត្ររបស់ប្រព័ន្ធ AI ដែលមានវត្តមានអស់រយៈពេលពីរឆ្នាំមកហើយ។
នៅកម្រិតភ្នាក់ងារ Bitdefender ផ្តុកជាង 30 ស្រទាប់លើការការពារ ការរកឃើញ និងការឆ្លើយតប។ សម្រាប់ឧបករណ៍ដែលត្រូវបានដកចេញពីសុវត្ថិភាពដែលផ្តល់ដោយបណ្តាញសាជីវកម្ម កម្រិតនៃភ្នាក់ងារសុវត្ថិភាពបានក្លាយជារឿងយ៉ាងសំខាន់។ មុខងារសំខាន់ៗនៅក្នុងបច្ចេកវិទ្យាការពារសុវត្ថិភាពគឺ antimalware-based-learning-engine, ការពារការគំរាមកំហែងគេហទំព័ររួមទាំង URL filtering ការប្រឆាំងនឹងការឆបោក និង antispyware ក៏ដូចជាការត្រួតពិនិត្យការគំរាមកំហែងកម្រិតខ្ពស់។
ស្រទាប់ការពារបន្ថែមដូចជា hardening technologies និងការវិភាគហានិភ័យដើម្បីកាត់បន្ថយការវាយប្រហារផ្ទាល់ និងរារាំងការវាយប្រហារ។ ក្នុងពេលជាមួយគ្នានេះដែរ IT កោតសរសើរឡើងវិញនូវបរិវេណការពារសាជីវកម្ម និងធ្វើបច្ចុប្បន្នភាពការការពាររបស់ប្រព័ន្ធដើម្បីឱ្យត្រូវគ្នានឹងការធ្វើការងារតាមផ្ទះ។
ការបញ្ចូលគ្នានៃស្រទាប់សុវត្ថិភាពនេះគឺមានលក្ខណៈពិសេសប្លែកពីគេ ពីព្រោះជាង ៩០% នៃប្រព័ន្ធនេះត្រូវបានសាងសង់ពីដំបូងនៅក្នុងមន្ទីរពិសោធន៍ Bitdefender ហើយដូច្នេះវាត្រូវបានរចនាឡើងដើម្បីធ្វើការជាមួយគ្នាយ៉ាងរលូន។ វិធីសាស្រ្តដើម្បីពង្រឹងសុវត្ថិភាពនេះ គឺមានប្រសិទ្ធភាពជាពិសេសចាប់តាំងពីបច្ចេកវិទ្យាទាំងអស់ធ្វើការជាមួយគ្នា ក្នុងការបញ្ឈប់ការវាយប្រហារមុនពេលពួកគេអាចធ្វើអាជីវកម្ម។
អ្នកដឹកនាំក្នុងការសាកល្បងឯករាជ្យប្រឆាំងនឹងការវាយប្រហារកម្រិតខ្ពស់
កិច្ចខិតខំប្រឹងប្រែងរបស់ Bitdefender ដើម្បីរក្សាសន្តិសុខកម្រិតខ្ពស់បំផុតប្រឆាំងនឹងការវាយប្រហារថ្មីបំផុត ឬ ទំនើបបំផុតនាពេលបច្ចុប្បន្ននេះ មិនត្រឹមតែអាចមើលឃើញនៅក្នុងលទ្ធផល AV-Test ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លងកាត់ការសាកល្បងឧស្សាហកម្មឯករាជ្យសំខាន់ៗផងដែរ។
Bitdefender ទទួលបានកំណត់ត្រាក្នុងការសាកល្បងនៅលើ AV-Comparatives បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង ៦៣% នៃការធ្វើតេស្តទាំងអស់ដែលបានធ្វើចាប់តាំងពីខែមករាឆ្នាំ ២០១៨ និងទទួលបានពិន្ទុ ១០០% នៅក្នុងការធ្វើតេស្តរកឃើញបែបជាក់ស្តែងលើកទី ១ ។ ថ្មីៗនេះ Bitdefender ទទួលបានលទ្ធផលលេចធ្លោមួយនៅក្នុងការវាយតម្លៃ MITRE ATT & CK នៃ APT29 ដែលបានផ្តល់នូវការគ្របដណ្តប់ពេញលេញ និងមានអត្ថន័យបំផុតនៃខ្សែសង្វាក់វាយប្រហារដែលមាន ១៩ ជំហានរួមទាំងសកម្មភាពដាស់តឿន។ ទីបំផុត Bitdefender គឺជាក្រុមហ៊ុនតែម្នាក់គត់ក្នុងចំណោមក្រុមហ៊ុនបីដែលទទួលបានវិញ្ញាបនប័ត្រកម្រិតទី ១ ក្នុង MRG Effitas ថ្មីៗនេះ រួមទាំងពិន្ទុការរកឃើញ ១០០ ភាគរយប្រឆាំងនឹងការវាយប្រហារ file-less ។
សុវត្ថិភាព endpoint ត្រូវបានគេចាត់ទុកថាជាខ្សែការពារចុងក្រោយ។ ឥឡូវនេះវាបានក្លាយជាប្រព័ន្ធការពារដំបូងវិញហើយ។ ការជ្រើសរើសអាណាព្យាបាលដែលអាចទុកចិត្តបាននៃឧបករណ៍បុគ្គលោករបស់អ្នក នឹងផ្តល់ឱ្យអ្នកនូវពេលវេលាដ៏មានតម្លៃដែលអ្នកត្រូវការផ្តោតលើ ការធ្វើអាជីវកម្មរបស់អ្នកឆ្លងកាត់គ្រាលំបាកទាំងនេះ ដោយមិនត្រូវបានរំខានដោយការវាយប្រហារដែលគ្រប់គ្រងការលួចពីការការពាររបស់អ្នក។
ធានាសុវត្ថិភាពដល់ស្ថាប័នរបស់អ្នកនៅថ្ងៃនេះ ជាមួយនឹង ការប្រើប្រាស់ដែលមិនមានការរឹតត្បិតរហូតដល់ទៅបីខែ ឬ ការផ្តល់ជូនសុវត្ថិភាពល្អបំផុត ដែលមានកំណត់របស់យើង។
សាកល្បង Bitdefender ឥតគិតថ្លៃ 30 ថ្ងៃ
ការការពារដែលឈ្នះពានរង្វាន់សម្រាប់ឧបករណ៍ទាំងអស់របស់អ្នក។
ទទួលឥឡូវនេះអត្ថបទពាក់ព័ន្ធ

ការពារក្រុមគ្រួសាររបស់អ្នកពីការបោកប្រាស់តាមរយៈសំឡេង AI "កូនយំ"
បានផ្សាយនៅ: 21 កក្កដា 2026
អានអត្ថបទ
តើការលេចធ្លាយទិន្នន័យ (Data Breach) គឺជាអ្វី? ហើយហេតុអ្វីបានជា Bitdefender គឺជាដំណោះស្រាយដែលមានសុវត្ថិភាពបំផុត?
បានផ្សាយនៅ: 19 កក្កដា 2026
អានអត្ថបទ
រដូវកាលបាល់ទាត់ហ្វាស៊ីន៖ កុំបណ្តោយឱ្យជនបោកប្រាស់ស៊ុតបញ្ចូលទីបំផ្លាញសុវត្ថិភាពឌីជីថលរបស់អ្នក
បានផ្សាយនៅ: 15 មិថុនា 2026
អានអត្ថបទ
អ្នកប្រើប្រាស់ Android ត្រូវតែមើលបន្ទាន់! វិធីសាស្រ្តកំណត់ចាក់សោទូរស័ព្ទទាំង ៣ ដើម្បីការពារកម្មវិធីលួចលុយអស់ពីគណនី (បច្ចុប្បន្នភាពចុងក្រោយ)
បានផ្សាយនៅ: 12 មិថុនា 2026
អានអត្ថបទ
ហេគឃ័រមិនមែនសំដៅតែលើក្រុមហ៊ុនធំៗនោះទេ គឺអាជីវកម្មរបស់អ្នកហើយជាគោលដៅបន្ទាប់
បានផ្សាយនៅ: 29 ឧសភា 2026
អានអត្ថបទ