ពួកឧក្រិដ្ឋជនតាមអ៊ីនធឺណែតលួចយកគណនី Twitter របស់ជនល្បីៗជាច្រើន ដើម្បីធ្វើសកម្មភាពឆបោកតាម Bitcoin
បានផ្សាយនៅ: 16 កក្កដា 2020 · បន្ទប់ព័ត៌មាន · 1 នាទីអាន

គណនី Twitter របស់បុគ្គលល្បីៗជាច្រើនរួមទាំងគណនីរបស់ Apple, Bill Gates និង Elon Musk បានចាប់ផ្តើមធ្វើការគាំទ្រដល់ការឆបោក Bitcoin ដោយសន្យាថានឹងបន្ថែមប្រាក់ទ្វេដងដល់មនុស្សដែលផ្ញើទៅគណនីរបស់ពួកគេ។
ការបោកប្រាស់តាមបច្ចេកវិទ្យាខ្ពស់ Bitcoin បែបនេះមិនដែលកើតឡើងញឹកញាប់ទេ ហើយទំហំនៃការឆបោកចុងក្រោយនៅលើ Twitter នេះបង្ហាញពីវិធីសាស្រ្តស៊ីជម្រៅជាជាងការគ្រាន់តែបន្លំ។ គណនីមនុស្សល្បីៗដែលត្រូវបានគេលួចយកទៅប្រើប្រាស់ទាំងអស់នេះ ហាក់ដូចជាកំពុងដំណើរការក្នុងពេលតែមួយ ពោលគឺជាប្រតិបត្តិការដ៏ស្មុគស្មាញ ហើយវាហាក់ដូចជាគណនីដែលបានផ្ទៀងផ្ទាត់ទាំងអស់នោះត្រូវបានរងឥទ្ធិពល។
សារទាំងនេះត្រូវបានបង្កើតឡើងជាលក្ខណៈបុគ្គល ដូច្នេះវាមើលទៅទំនងគួរអោយទុកចិត្ត។ គណនី Bill Gates ត្រូវគេគ្រប់គ្រងហើយសរសេរថា "អ្នកគ្រប់គ្នាបានស្នើសុំឱ្យគាត់ផ្តល់ប្រាក់វិញ ដូច្នេះគាត់នឹងប្រគល់ប្រាក់ ២០០០ ដុល្លារសម្រាប់រាល់ ១០០០ ដុល្លារដែលផ្ញើទៅគណនីរបស់គាត់" ។ សារទាំងអស់នេះត្រូវបានបញ្ចប់ដោយអាស័យដ្ឋាននៃគណនី Bitcoin មួយ ។
ឥឡូវនេះ Twitter កំពុងស៊ើបអង្កេត ប៉ុន្តែតាមដែលមើលពីស្ថានភាពនៃការវាយប្រហារនេះ ពួក hacker នៅតែអាចលួចចូលទៅប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងបានដដែល។
ក្រុមហ៊ុនបាននិយាយថា “យើងបានរកឃើញតម្រុយមួយ ដែលពួកយើងជឿថា នេះជាការវាយប្រហារបែបលក្ខណៈបំភាន់ ដោយជនអនាមិកបានកំណត់គោលដៅជោគជ័យមកលើនិយោជិករបស់យើងមួយចំនួន ជាមួយនឹងការចូលប្រើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង” ។ យើងក៏បានបិទមុខងារខ្លះៗសម្រាប់ក្រុមដែលមានគណនីច្រើន ដូចជាគណនីដែលបានផ្ទៀងផ្ទាត់ទាំងអស់ (សូម្បីតែគណនីដទៃដែលគ្មានភស្តុតាងទាក់ទងនឹងការវាយប្រហារនេះក៏ដោយ) ខណៈពេលដែលយើងកំពុងបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ” ។
សញ្ញាបង្ហាញអោយដឹងជាដំបូង ហាក់ដូចជាផ្តើមចេញពីយុទ្ធនាការឆបោកវាយប្រហារទៅលើបុគ្គលិក Twitter ។ ជនអនាមិកទាំងនោះទទួលបានលិខិតសម្គាល់ត្រឹមត្រូវ និងឧបករណ៍ផ្ទៃក្នុងរបស់ Twitter ដែលត្រូវបានប្រព័ន្ធ Twitter អនុញ្ញាតដោយមិនបញ្ចូនដំណឹងប្រកាសអាសន្នឡើយ នៅតាមបណ្តាញណាមួយ។ នៅពេលដែលពេលវេលាត្រឹមត្រូវការវាយប្រហារត្រូវបានដាក់ពង្រាយពាសពេញគណនី twitter ដែលត្រូវបានគេស្គាល់រាប់បញ្ចូលទាំងក្រុមហ៊ុន Apple, លោក Barack Obama, អនុប្រធានាធិបតី Joe Biden, ក្រុមហ៊ុន Uber, តារាចម្រៀង Kanye West និងគណនីដទៃច្រើននាក់ទៀត។
យើងនៅតែមិនទាន់ស្គាល់ថាក្រុមឧក្រិដ្ឋកម្មតាមអ៊ិនធឺណែតដែលបានធ្វើរឿងនេះជានរណាឡើយ ប៉ុន្តែគោលដៅរបស់ពួកគេគឺច្បាស់ណាស់ ដើម្បីបោកបញ្ឆោតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងការផ្ញើប្រាក់របស់ពួកគេទៅកាន់គណនី Bitcoin ដោយទឹកប្រាក់ទាំងនោះមិនត្រូវបានឃើញផ្ញើមកវិញដូចដែលតាមពាក្យនិយាយឡើយ។
សាកល្បង Bitdefender ឥតគិតថ្លៃ 30 ថ្ងៃ
ការការពារដែលឈ្នះពានរង្វាន់សម្រាប់ឧបករណ៍ទាំងអស់របស់អ្នក។
ទទួលឥឡូវនេះអត្ថបទពាក់ព័ន្ធ

ការពារក្រុមគ្រួសាររបស់អ្នកពីការបោកប្រាស់តាមរយៈសំឡេង AI "កូនយំ"
បានផ្សាយនៅ: 21 កក្កដា 2026
អានអត្ថបទ
តើការលេចធ្លាយទិន្នន័យ (Data Breach) គឺជាអ្វី? ហើយហេតុអ្វីបានជា Bitdefender គឺជាដំណោះស្រាយដែលមានសុវត្ថិភាពបំផុត?
បានផ្សាយនៅ: 19 កក្កដា 2026
អានអត្ថបទ
រដូវកាលបាល់ទាត់ហ្វាស៊ីន៖ កុំបណ្តោយឱ្យជនបោកប្រាស់ស៊ុតបញ្ចូលទីបំផ្លាញសុវត្ថិភាពឌីជីថលរបស់អ្នក
បានផ្សាយនៅ: 15 មិថុនា 2026
អានអត្ថបទ
អ្នកប្រើប្រាស់ Android ត្រូវតែមើលបន្ទាន់! វិធីសាស្រ្តកំណត់ចាក់សោទូរស័ព្ទទាំង ៣ ដើម្បីការពារកម្មវិធីលួចលុយអស់ពីគណនី (បច្ចុប្បន្នភាពចុងក្រោយ)
បានផ្សាយនៅ: 12 មិថុនា 2026
អានអត្ថបទ
ហេគឃ័រមិនមែនសំដៅតែលើក្រុមហ៊ុនធំៗនោះទេ គឺអាជីវកម្មរបស់អ្នកហើយជាគោលដៅបន្ទាប់
បានផ្សាយនៅ: 29 ឧសភា 2026
អានអត្ថបទ