គេហទំព័រយុទ្ធនាការរបស់លោកដូណាល់ត្រាំត្រូវបានគ្រប់គ្រងដោយពួក Hacker កំពុងដំណើរការបោកប្រាស់ Cryptocurrency

បានផ្សាយនៅ: 29 តុលា 2020 · បន្ទប់ព័ត៌មាន · 1 នាទីអាន

គេហទំព័រយុទ្ធនាការរបស់លោកដូណាល់ត្រាំត្រូវបានគ្រប់គ្រងដោយពួក Hacker កំពុងដំណើរការបោកប្រាស់ Cryptocurrency

គេហទំព័រយុទ្ធនាការរបស់លោកដូណាល់ត្រាំត្រូវបានពួក Hacker លួចយកដែលបានអះអាងថាមានភ័ស្តុតាងបកអក្រាតប្រធានាធិបតីនិងបង្ហាញពីកិច្ចសហប្រតិបត្តិការរបស់គាត់ជាមួយតារាបរទេសដើម្បីជះឥទិ្ធពលដល់ការបោះឆ្នោតខែវិច្ឆិកា។

ពួក​ hacker បានសរសេរថា“ យើងមានភ័ស្តុតាងបង្ហាញពេញលេញដែលអាចបកអក្រាតលោកប្រធានាធិបតីត្រាំ ហើយការបង្ហាញពីការជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនិងកិច្ចសហប្រតិបត្តិការរបស់គាត់ជាមួយតារាបរទេសដើម្បីជះឥទិ្ធពលដល់ការបោះឆ្នោតឆ្នាំ ២០២០” ។

កាលពីថ្ងៃអង្គារ ក្រុមឧក្រិដ្ឋជនបានគ្រប់គ្រងយកនិងបង្ខូចកេរ្តិ៍ឈ្មោះ DonaldJTrump.com បានបង្ហោះសារអានថា“ គេហទំព័រនេះត្រូវបានលួចរកនិងគ្រប់គ្រង” ជាមួយនឹងស្លាកសញ្ញារបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធនិងក្រសួងយុត្តិធម៌។

មុនពេលគេហទំព័រនេះត្រូវបានគេលុបចោល អ្នកដែលចូលមើលត្រូវបានស្វាគមន៍ដោយសារមួយបង្ហាញពីប្រធានាធិបតី និងថ្កោលទោសនូវអ្វីដែលហៅថា“ ព័ត៌មានក្លែងក្លាយ” ដែលផ្សព្វផ្សាយដោយរដ្ឋបាល Trump ។

សារនោះមានខ្លឹមសារ “ ពិភពលោកមានការទទួលព័ត៌មានក្លែងក្លាយជាច្រើនដែលផ្សព្វផ្សាយជារៀងរាល់ថ្ងៃដោយប្រធានាធិបតីដូណាល់ត្រាំ​ ហើយគួរដល់ពេលដែលត្រូវអោយពិភពលោកស្គាល់ការពិតហើយ” ។

ក្រុម hacker បានបន្តនិយាយថា ពួកគេបានសម្របសម្រួលឧបករណ៍ជាច្រើនរបស់ញាតិសន្ដានរបស់លោក Trump ដោយបានលាតត្រដាងព័ត៌មានដែលបានបង្ហាញថាគណៈរដ្ឋមន្រ្តីរបស់ប្រធានាធិបតីមានជាប់ទាក់ទងនឹងដើមកំណើតនៃ COVID-19 ។

ពួក hacker បានបន្តទៀតថា "ឧបករណ៍ជាច្រើនត្រូវបានសម្របសម្រួល ដែលផ្តល់សិទ្ធិពេញលេញក្នុងការចូលដំណើរការទៅលើលោកត្រាំ និង​ញាតិសន្ដាន។ ការសន្ទនាផ្ទៃក្នុងនិងការសម្ងាត់ភាគច្រើនត្រូវបានលាតត្រដាងយ៉ាងច្បាស់ថាព័ត៌មានសម្ងាត់គឺពាក់ព័ន្ធនឹងប្រភពដើមនៃវីរុសកូរ៉ូណា។

Message

ការផ្សាយបន្តដោយអ្វីដែលហាក់ដូចជាការឆបោក cryptocurrency ដែលជំរុញឱ្យអ្នកចូលមកគេហទំព័រសម្រេចចិត្តថាតើព័ត៌មានដែលត្រូវលួចគួរតែត្រូវបានផ្សព្វផ្សាយជាសាធារណៈឬអត់។
ពួក Hacker បានរួមបញ្ចូលបណ្តាញកាបូបលុយ cryptocurrency ចំនួនពីរដែលមានទំនាក់ទំនងជាមួយ Monero និងបានស្នើសុំឱ្យប្រជាជន“ បោះឆ្នោត” ។ តំណណាមួយដែលបានទទួលប្រាក់បានច្រើនបំផុតនឹងកំណត់ជំហានបន្ទាប់របស់ពួកគេ។

Message2

លោក Tim Murtaugh នាយកទំនាក់ទំនងសម្រាប់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតី Trump ក៏បានបញ្ជាក់ពីការវាយប្រហារនេះដែរ ដោយបញ្ជាក់ថាគ្មានទិន្នន័យណាមួយត្រូវបានគេលួចនោះទេ។

លោក Tim Murtaugh​​ បាននិយាយថា “ នៅល្ងាចនេះវេបសាយយុទ្ធនាការ Trump ត្រូវបានបំផ្លាញហើយយើងកំពុងធ្វើការជាមួយអាជ្ញាធរអនុវត្តច្បាប់ ដើម្បីស៊ើបអង្កេតប្រភពនៃការវាយប្រហារនេះ។ មិនមានការប៉ះពាល់ដល់ទិន្នន័យសំខាន់ទេពីព្រោះវាមិនត្រូវបានរក្សាទុកនៅលើគេហទំព័រទេ គេហទំព័រនេះត្រូវបានគេកែលម្អឡើងវិញហើយ។"

សាកល្បង Bitdefender ឥតគិតថ្លៃ 30 ថ្ងៃ

ការការពារដែលឈ្នះពានរង្វាន់សម្រាប់ឧបករណ៍ទាំងអស់របស់អ្នក។

ទទួលឥឡូវនេះ

ត្រូវការជំនួយ?

អ្នកបច្ចេកទេសរបស់យើងត្រៀមខ្លួនជួយអ្នក 24/7។

ទៅកាន់ផ្នែកជំនួយ

អត្ថបទពាក់ព័ន្ធ

គេហទំព័រយុទ្ធនាការរបស់លោកដូណាល់ត្រាំត្រូវបានគ្រប់គ្រងដោយពួក Hacker កំពុងដំណើរការបោកប្រាស់ Cryptocurrency