អឺរ៉ូប៉ូល៖ “សង្គមអ៊ីនធឺណិតងងឹតគឺមិនមានទៀតទេ ហើយសកម្មភាពអនាមិករបស់អ្នកក៏មិនអាចលាក់បាំងបានទៀតដែរ”
បានផ្សាយនៅ: 23 កញ្ញា 2020 · បន្ទប់ព័ត៌មាន · 1 នាទីអាន

ទីភ្នាក់ងារអនុវត្តច្បាប់របស់សហភាពអឺរ៉ុប (អឺរ៉ូប៉ូល) នៅសប្តាហ៍នេះបានប្រកាសចាប់ខ្លួនអ្នកលក់ទំនិញខុសច្បាប់ចំនួន ១៧៩នាក់នៅលើគេហទំព័រងងឹត នៅក្នុងប្រតិបត្តិការសម្របសម្រួលដែលត្រូវបានគេស្គាល់ថា DisrupTor ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានអោយដឹងថាប្រតិបត្តិការ DisrupTor ធ្វើឡើងបន្ទាប់ពីការរឹបអូសយកទីផ្សារ Wall Street ដែលជាទីផ្សារអនឡាញខុសច្បាប់ធំជាងគេលំដាប់ទី២ នៅលើពិភពលោក ដែលផ្តល់ទិន្នន័យដល់អ្នកស៊ើបអង្កេត និងសម្ភារៈដែលត្រូវការ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យនៅពីក្រោយគណនីគេហទំព័រងងឹត ដែលត្រូវបានប្រើសម្រាប់សកម្មភាពខុសច្បាប់។
"ជាលទ្ធផលអ្នកលក់ចំនួន ១៧៩នាក់ ដែលបានលក់ផលិតផលខុសច្បាប់រាប់ម៉ឺនដុល្លារនោះ ត្រូវបានចាប់ខ្លួននៅទូទាំងទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិក។" អឺរ៉ូប៉ូល បានបន្តថា "ទឹកប្រាក់ជាង ៦,៥ លានដុល្លារត្រូវបានរឹបអូសទាំងជាសាច់ប្រាក់ និងរូបិយប័ណ្ណនិមិត្សរួមជាមួយគ្រឿងញៀន ៥០០ គីឡូក្រាមដែលរួមមាន ហ្វេនតានីល, អុកស៊ីកូដូន, អ៊ីដ្រូកូដូន, មេតំហ្វេតាមីន, ហេរ៉ូអ៊ីន, កូកាអ៊ីន, ថ្នាំរំញោច, MDMA និងថ្នាំផ្សេងទៀតដែលមានផ្ទុកសារធាតុញៀន និងអាវុធ ៦៤ដើម។"
ពួកអ្នកលក់ដែលត្រូវបានចាប់ខ្លួន ភាគច្រើនមានទីតាំងនៅសហរដ្ឋអាមេរិក (១២១នាក់) បន្ទាប់មកអាល្លឺម៉ង់ (៤២នាក់) ហូឡង់ (៨នាក់) ចក្រភពអង់គ្លេស (៤នាក់) អូទ្រីស (៣នាក់) និងស៊ុយអែត (១នាក់) ។ អ្នកស៊ើបអង្កេតកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណបុគ្គល ដែលនៅពីក្រោយគណនីគេហទំព័រផ្សេងៗ ដែលទាក់ទងនឹងសកម្មភាពទាំងនេះ។
អឺរ៉ូប៉ូបាននិយាយថាប្រតិបត្តិការ DisrupTor គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរអនុវត្តច្បាប់ និងរាជអជ្ញានៃប្រទេសអូទ្រីស ស៊ីព្រុស អាល្លឺម៉ង់ ហូឡង់ ស៊ុយអែត អូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
"ការអនុវត្តច្បាប់មានប្រសិទ្ធិភាពបំផុតនៅពេលធ្វើការជាមួយគ្នា ហើយសេចក្តីប្រកាសថ្ងៃនេះ ផ្ញើសារដាក់សម្ពាធយ៉ាងខ្លាំងដល់ឧក្រិដ្ឋជនដែលលក់ ឬទិញទំនិញខុសច្បាប់នៅលើគេហទំព័រងងឹតថា៖ សង្គមអ៊ិនធឺណិតងងឹតដែលលាក់បាំងមិនត្រូវបានគេលាក់ទៀតទេ ហើយសកម្មភាពអនាមិករបស់អ្នកក៏មិនមែនជាអនាមិកទៀតដែរ។ លោក Edvardas Šileris ជាប្រធានមជ្ឈមណ្ឌលប្រឆាំងបទល្មើសបច្ចេកវិទ្យាប្រចាំសហភាពអឹរ៉ុប (EC3) បាននិយាយថាការអនុវត្តច្បាប់ត្រូវបានប្តេជ្ញាធ្វើយ៉ាងម៉ឹងម៉ាត់ ដើម្បីតាមដានឧក្រិដ្ឋជនមិនថាពួកគេប្រតិបត្តិការនៅទីណាក៏ដោយ។"
"ប្រតិបត្តិការចាប់ខ្លួននេះនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមបណ្តាញរបស់ពួកអ្នកលក់លើគេហទំព័រងងឹត ដោយអឺរ៉ូប៉ូលបាននិយាយដោយអួតអាងថា“ យុគសម័យដ៏សុខដុមនៃទីផ្សារងងឹតតាមបណ្តាញអ៊ីនធឺណិតនេះត្រូវបានបញ្ចប់ហើយ។"
កាលពីមុន ប៉ូលីសជាធម្មតានឹងដកហូតទីតាំងទីផ្សារខុសច្បាប់ ដោយគ្រាន់តែចង់រកឱ្យឃើញថា ពួកគេវិលត្រឡប់ទៅធ្វើសកម្មភាពវិញនៅប៉ុន្មានខែ ឬសប្តាហ៍ក្រោយមក។ ថ្មីៗនេះការខិតខំប្រឹងប្រែងទាំងនេះបានធ្វើឱ្យការអនុវត្តច្បាប់ជាតិនិងអន្តរជាតិ អាចកំណត់អត្តសញ្ញាណបុគ្គលនិមួយៗ ដែលនៅពីក្រោយខ្នងនៃការធ្វើពាណិជ្ជកម្មខុសច្បាប់នេះ ហើយឃុំខ្លួនពួកគេ។
អឺរ៉ូប៉ូលក៏ចេញកំណត់សម្គាល់ប្រុងប្រយ័ត្ន ចំពោះបុគ្គលដែលត្រូវបានគេល្បួងដោយការផ្តល់ជូននៅលើគេហទំព័រងងឹតថា៖
"ការអនុវត្តច្បាប់ក៏អាចតាមដានរាល់ប្រតិបត្តិការខុសច្បាប់ ទាំងអ្នកទិញនិងអ្នកលក់ដែរ។ បុគ្គលដែលបានទិញទំនិញខុសច្បាប់ពីគេហទំព័រងងឹតទាំងនោះ ក៏ប្រឈមនឹងហានិភ័យនៃការកាត់ទោសនៅក្នុងប្រទេសមួយចំនួន។ គេហទំព័រងងឹតមិនមែនជារឿងនិទានទេ មានន័យថាអ្នកលក់និងអ្នកទិញមិនអាចលាក់ខ្លួននៅក្នុងស្រមោលនោះបានទៀតឡើយ។"
សាកល្បង Bitdefender ឥតគិតថ្លៃ 30 ថ្ងៃ
ការការពារដែលឈ្នះពានរង្វាន់សម្រាប់ឧបករណ៍ទាំងអស់របស់អ្នក។
ទទួលឥឡូវនេះអត្ថបទពាក់ព័ន្ធ

ការពារក្រុមគ្រួសាររបស់អ្នកពីការបោកប្រាស់តាមរយៈសំឡេង AI "កូនយំ"
បានផ្សាយនៅ: 21 កក្កដា 2026
អានអត្ថបទ
តើការលេចធ្លាយទិន្នន័យ (Data Breach) គឺជាអ្វី? ហើយហេតុអ្វីបានជា Bitdefender គឺជាដំណោះស្រាយដែលមានសុវត្ថិភាពបំផុត?
បានផ្សាយនៅ: 19 កក្កដា 2026
អានអត្ថបទ
រដូវកាលបាល់ទាត់ហ្វាស៊ីន៖ កុំបណ្តោយឱ្យជនបោកប្រាស់ស៊ុតបញ្ចូលទីបំផ្លាញសុវត្ថិភាពឌីជីថលរបស់អ្នក
បានផ្សាយនៅ: 15 មិថុនា 2026
អានអត្ថបទ
អ្នកប្រើប្រាស់ Android ត្រូវតែមើលបន្ទាន់! វិធីសាស្រ្តកំណត់ចាក់សោទូរស័ព្ទទាំង ៣ ដើម្បីការពារកម្មវិធីលួចលុយអស់ពីគណនី (បច្ចុប្បន្នភាពចុងក្រោយ)
បានផ្សាយនៅ: 12 មិថុនា 2026
អានអត្ថបទ
ហេគឃ័រមិនមែនសំដៅតែលើក្រុមហ៊ុនធំៗនោះទេ គឺអាជីវកម្មរបស់អ្នកហើយជាគោលដៅបន្ទាប់
បានផ្សាយនៅ: 29 ឧសភា 2026
អានអត្ថបទ