ពួក Hacker បានលួចលុយចំនួន ១៥០ លានដុល្លារពីស្ថាប័នជួញដូររូបិយប័ណ្ណគ្រីបតូអាស៊ី

បានផ្សាយនៅ: 30 កញ្ញា 2020 · បន្ទប់ព័ត៌មាន · 1 នាទីអាន

ពួក Hacker បានលួចលុយចំនួន ១៥០ លានដុល្លារពីស្ថាប័នជួញដូររូបិយប័ណ្ណគ្រីបតូអាស៊ី

ក្រុមហ៊ុន KuCoin ដែលជាស្ថាប័នជួញដូររូបិយប័ណ្ណគ្រីបតូនៅសិង្ហបុរី បានបង្ហាញពីឧប្បត្តិហេតុសន្តិសុខមួយ ដែលបណ្តាលឱ្យមានការផ្ទេរទឹកប្រាក់ ដោយគ្មានការអនុញ្ញាតប្រមាណជា ១៥០ លានដុល្លារជាទ្រព្យសម្បត្តិឌីជីថល។

នៅក្នុង សេចក្តីជូនដំណឹងមួយ ដែលត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុន KuCoin បានជូនដំណឹងដល់អតិថិជនថា ខ្លួនបានរកឃើញការដកប្រាក់ជាច្រើនគួរឱ្យសង្ស័យចាប់ពីថ្ងៃទី ២៦ ខែកញ្ញា។

ជាការឆ្លើយតបនឹងឧប្បត្តិហេតុនេះ នាយកប្រតិបត្តិប្រចាំពិភពលោក ចននី លីយូ បានរៀបចំការផ្សាយបន្តផ្ទាល់ ហើយបានប្រកាសថាផ្នែកខ្លះនៃគណនី Bitcoin, អ៊ីអស៊ី-២០ និងថូខឹនផ្សេងទៀតនៅក្នុង គណនីអនឡាញរបស់ KuCoin ត្រូវបានផ្ទេរចេញពីការដោះដូរ ដែលមានផ្នែកខ្លះនៃការកាន់កាប់ទ្រព្យសម្បត្តិសរុប។

នាយកប្រតិបត្តិរូបនេះបាននិយាយថា “ទ្រព្យសម្បត្តិនៅក្នុងគណនីដែលមិនភ្ជាប់អ៊ីនធឺណិតមានសុវត្ថិភាព និងគ្មានបញ្ហាអ្វីឡើយ ហើយគណនីអនឡាញត្រូវបានដាក់ឱ្យប្រើប្រាស់ឡើងវិញ” ។

ទោះយ៉ាងណាក៏ដោយ ការខាតបង់នេះមិនមែនជារឿងតូចតាចទេ។ យោងតាម សេចក្តីជូនដំណឹងដែលបានប្រកាសចុងក្រោយនេះអ្នកវាយប្រហារបានបន្សល់ទុកនូវទឹកប្រាក់ប្រមាណជា ១៥០ លានដុល្លារក្នុងគណនីគ្រីបតូផ្សេងៗគ្នារួមមាន Bitcoin, Ethereum, Litecoin, Stellar Lumens, Tron និង Tether ។ ក្រុមហ៊ុនបានបង្កកគណនីអនឡាញដែលត្រូវបានគេវាយប្រហារ ហើយបានបង្កើតប្រព័ន្ធគណនីថ្មីវិញ។ KuCoin ក៏កំពុងធ្វើការជាមួយក្រុមហ៊ុនជួញដូរផ្សេងទៀត ដើម្បីការពារអ្នកវាយប្រហារពីការដកប្រាក់ដែលត្រូវបានគេលួច។

លោកលីយូ ធានាប្រាប់អតិថិជនថា ប្រសិនបើមូលនិធិរបស់អ្នកប្រើប្រាស់ណាមួយ រងផលប៉ះពាល់ដោយឧប្បត្តិហេតុនេះ វានឹងត្រូវបានទទួលខុសត្រូវទាំងស្រុងលើការខាងបង់ ដោយមូលនិធិធានារ៉ាប់រងរបស់ក្រុមហ៊ុន KuCoin ។

ក្រុមហ៊ុនបាននិយាយថា“ ដើម្បីធានាបាននូវសុវត្ថិភាពនៃទ្រព្យសម្បត្តិរបស់អ្នកប្រើប្រាស់ យើងនឹងធ្វើការត្រួតពិនិត្យសន្តិសុខសុវត្ថិភាពឱ្យបានហ្មត់ចត់។ សេវាកម្មដាក់ប្រាក់និងដកប្រាក់នឹងត្រូវផ្អាក ក្នុងអំឡុងពេលនោះ។ យើងនឹងស្តារសេវាកម្មទាំងនេះឡើងវិញជាបណ្តើរ ៗ បន្ទាប់ពីធានាបាននូវស្ថានភាពសុវត្ថិភាពមួយ។ យើងនឹងជូនដំណឹងអ្នកបន្ថែមទៀត នៅពេលក្រោយ” ។

ក្រុមហ៊ុន KuCoin បាន ផ្សព្វផ្សាយ បញ្ជីអាសយដ្ឋានគណនីដែលគួរឱ្យសង្ស័យ ដោយជំរុញឱ្យអតិថិជនបន្ថែមអាសយដ្ឋានទាំងនោះចូលទៅក្នុងបញ្ជីទប់ស្កាត់របស់ពួកគេ។ ក្រុមហ៊ុននៅតែព្យាយាមកំណត់អត្តសញ្ញាណភាពងាយរងគ្រោះដែលបានវាយប្រហារដោយពួក hackers។ លោកលីយូ ក៏បាននិយាយផងដែរថាក្រុមហ៊ុនរបស់លោក នឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងហានិភ័យនៃគណនីរបស់ខ្លួន។

កាលពី២សប្តាហ៍មុន ការជួញដូររូបិយប័ណ្ណគ្រីបតូ Etherbase បានខាតបង់ចំនួនទឹកប្រាក់ចំនួន ៥,៤ លានដុល្លារទៅកាន់ពួក Hacker ក្នុងរយៈពេលតែមួយយប់។ Eterbase បានតាមដានរកឃើញគណនីរបស់ឧក្រិដ្ឋជន ដែលពាក់ព័ន្ធទៅនឹងការជួញដូរគ្រីបគូប្រជែងជាច្រើនរួមមាន Binance, Huobi និង HitBTC ។ ក្រុមហ៊ុនទាំងនេះបានធានាដល់អតិថិជនថា ខ្លួនមានមូលនិធិដែលត្រូវការដើម្បីទូទាត់ការខាតបង់ ដូចក្រុមហ៊ុន KuCoin ដែរ។

សាកល្បង Bitdefender ឥតគិតថ្លៃ 30 ថ្ងៃ

ការការពារដែលឈ្នះពានរង្វាន់សម្រាប់ឧបករណ៍ទាំងអស់របស់អ្នក។

ទទួលឥឡូវនេះ

ត្រូវការជំនួយ?

អ្នកបច្ចេកទេសរបស់យើងត្រៀមខ្លួនជួយអ្នក 24/7។

ទៅកាន់ផ្នែកជំនួយ

អត្ថបទពាក់ព័ន្ធ

ពួក Hacker បានលួចលុយចំនួន ១៥០ លានដុល្លារពីស្ថាប័នជួញដូររូបិយប័ណ្ឌគ្រីបតូអាស៊ី