កម្មវិធីដោះកូដ GandCrab v5.1-5.2 អាចប្រើបានហើយឥឡូវនេះ

បានផ្សាយនៅ: 21 កុម្ភៈ 2019 · បន្ទប់ព័ត៌មាន · 1 នាទីអាន

កម្មវិធីដោះកូដ GandCrab v5.1-5.2 អាចប្រើបានហើយឥឡូវនេះ
មាតិកា

ថ្ងៃនេះយើងរីករាយសូមប្រកាសថា កិច្ចសហការរបស់យើងជាមួយប៉ូលីសរ៉ូម៉ានី, អឺរ៉ូប៉ូល និងភ្នាក់ងារអនុវត្តច្បាប់ដទៃទៀតបានផ្តល់នូវការដោះលេខកូដឌីជីថលថ្មីមួយទៀតសម្រាប់កំណែ GandCrab ដែលត្រូវបានចេញផ្សាយចាប់តាំងពីខែតុលាឆ្នាំ ២០១៨ ។

ប្រសិនបើអ្នកត្រូវការកំណែ decrypt ១, ៤ និងផ្លាស់ឡើងទៅ ៥.២ អ្នកអាចទាញយកនិងដំណើរការកម្មវិធីថ្មីរបស់យើង៖

មន្ទីរពិសោធន៍ Bitdefender លើករណីនេះ

នៅពេលដែល GandCrab ចាប់ផ្តើមជៀតបញ្ចូលខ្លួនលើផែនទីគំរាមកំហែងនៅខែមករាឆ្នាំ ២០១៨, Bitdefender បានបញ្ចេញកម្មវិធីដោះកូដឥតគិតថ្លៃដំបូងបង្អស់ ដើម្បីជួយជនរងគ្រោះក្នុងការធ្វើឱ្យជីវិតឌីជីថលរបស់ពួកគេរស់រវើកឡើងវិញ។ មានអ្នកប្រើប្រាស់តាមផ្ទះច្រើនជាង ២,០០០ នាក់ ក្រុមហ៊ុន និងអង្គការមិនរកប្រាក់ចំណេញជាច្រើន បានប្រើវាដើម្បីទាញយកទិន្នន័យដែលបាត់បង់របស់ពួកគេ ហើយចៀសវាងបង់លុយរាប់លានតាមរយៈការគំរាមកំហែងលើអ៊ីនធឹរណែត។

១០ ខែក្រោយមក យើងបានបញ្ចេញកម្មវិធីដោះកូដមួយទៀត ដើម្បីពង្រីកការគាំទ្រដល់ជំនាន់ GandCrab លេខ ១, ៤ និង ៥ រហូតដល់ ៥.០.៣ ។ ចាប់តាំងពីពេលនោះមកយើងត្រូវបានទាក់ទង និងរក្សាទំនាក់ទំនងជាមួយជនរងគ្រោះរាប់ពាន់នាក់ ដែលកំពុងស្វែងរកជំនួយ។

ខណៈពេលនេះគឺជាលើកទីបីហើយ ដែលយើងបានកម្ចាត់ GandCrab encryption ក្នុងឆ្នាំកន្លងមក ការប្រារព្ធពិធីរបស់យើងនឹងមានរយៈពេលខ្លី។ យើងនឹងត្រលប់មកធ្វើការវិញនៅថ្ងៃស្អែក ព្រោះប្រតិបត្តិករ GandCrab ច្បាស់ណាស់នឹងផ្លាស់ប្តូរវីធីសាស្ត្រវាយលុករបស់វា។

ស្ថិតិមេរោគ GandCrab 

មេរោគ GandCrab បានធ្វើឱ្យមានការខាតបង់រាប់រយលានដុល្លារនៅទូទាំងពិភពលោក ចាប់តាំងពីវាបានលេចចេញមក ហើយឥឡូវនេះគឺជាក្រុមមេរោគមួយក្នុងចំណោមក្រុមមេរោគល្បីនៅលើទីផ្សារ។ ចាប់តាំងពីមានកម្មវិធីដោះកូដរបស់យើងមក យើងបានជួយជនរងគ្រោះជិត ១ ម៉ឺននាក់រួចទៅហើយ ក្នុងការសន្សំប្រាក់ជាង ៥ លានដុល្លារក្នុងថ្លៃដោះកូដបោកប្រាស់ដោយពពួកមេរោគទាំងនោះ។

GandCrab in numbers

ការវាយប្រហាររបស់មេរោគ GandCrab 

កាលពីឆ្នាំមុន ក្រុមជនអនាមិកដែលប្រើកូដ GandCrab មួយចំនួន បានចាប់ផ្តើមវាយប្រហារស្ថាប័ននានាតាមរយៈ ការបង្កើតអោយមានដំណើរការប្រូតូកូល Desktop ពីចម្ងាយ ឬចូលដោយផ្ទាល់ជាមួយនឹងដូមែនសំខាន់ៗដែលវាបានលួច។ បន្ទាប់ពីការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៅលើកុំព្យូទ័រដែលមានការសម្របសម្រួលរួច អ្នកវាយប្រហារនឹងដំណើរការមេរោគ ransomware ដោយផ្ទាល់ ហើយបញ្ជាវាឱ្យចែកចាយពាសពេញបណ្តាញទាំងមូល។ នៅពេលដែលបណ្តាញត្រូវបានឆ្លង អ្នកវាយប្រហារនឹងលុបដានរបស់ពួកគេឱ្យស្អាត ហើយទាក់ទងទៅជនរងគ្រោះទារប្រាក់ ក្នុងរូបភាពផ្តល់កម្មវិធីដោះលេខកូដ។

ថ្មីៗនេះអ្នកបញ្ជាមេរោគ GandCrab ក៏បានចាប់ផ្តើមបញ្ចូនការវាយប្រហារដល់ក្រុមហ៊ុននានា តាមរយៈចន្លោះប្រហោងសុវត្ថិភាពក្នុងកម្មវិធីជំនួយព័ត៌មានវិទ្យាពីចម្ងាយ ដែលត្រូវបានប្រើដោយក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រង ដើម្បីគ្រប់គ្រងប្រព័ន្ធការងាររបស់អតិថិជន។

ភាពរឹងមាំនៃមេរោគនេះ ជាមូលហេតុដែលការទប់ស្កាត់ចាំបាច់ត្រូវមាន។ ប្រសិនបើអ្នកមានប្រព័ន្ធដំណោះស្រាយសុវត្ថិភាព សូមប្រាកដថាវាមានបច្ចុប្បន្នភាពទាន់សម័យ និងមានប្រព័ន្ធការពារប្រឆាំងនឹងមេរោគ ransomware។ កាលណាវារកឃើញមេរោគកាន់តែប្រសើរ ឱកាសនៃការចម្លងមេរោគទៅកុំព្យូទ័ររបស់អ្នកក៏កាន់តែតិចតួចបំផុត។ ត្រូវប្រាកដថាអ្នកកំពុងដំណើរការកំណែចុងក្រោយបំផុត នៃប្រព័ន្ធប្រតិបត្តិការរបស់អ្នក និងកម្មវិធីភាគីទីបី។

ប្រសិនបើអ្នកទាន់មានប្រព័ន្ធដំណោះស្រាយសុវត្ថិភាពទេ សូមប្រើកម្មវិធីនេះឥឡូវនេះ។ វាជួយបានច្រើន ហើយធូរថ្លៃជាជាងការបង់ប្រាក់លោះចំនួន ៦០០ ដុល្លារក្នុងមួយដង។

ជាចុងក្រោយ សូមបញ្ឈប់អ្វីដែលអ្នកកំពុងធ្វើ និងផ្ទៀងផ្ទាត់ឯកសារ backup​ ខាងក្រៅនៃទិន្នន័យសំខាន់របស់អ្នក។  ប្រសិនបើមានការវាយប្រហារធ្ងន់ធ្ងរខ្លាំង អ្នកនឹងមានច្បាប់ចម្លងដើម្បីស្តារវាឡើងវិញពីកន្លែងបម្រុងទុកនោះ។

បើមិនដូច្នោះទេ ភ្នាក់ងារ Bitdefender និងភ្នាក់ងារអនុវត្តច្បាប់ សូមណែនាំឱ្យជនរងគ្រោះបដិសេធចំពោះការទាមទារការបង់ប្រាក់ពីជនអនាមិកដែលបញ្ចាមេរោគនេះ។ ផ្ទុយទៅវិញ សូមធ្វើការរក្សាព័ត៌មានឯកសារ backup ដែលបានអ៊ីនគ្រិប ហើយជូនដំណឹងដល់ប៉ូលីសភ្លាមៗ។ បន្ទាប់មក សូមតាមដានពួកយើងនៅទីនេះសម្រាប់ព័ត៌មានថ្មីៗបន្ថែម។

សាកល្បង Bitdefender ឥតគិតថ្លៃ 30 ថ្ងៃ

ការការពារដែលឈ្នះពានរង្វាន់សម្រាប់ឧបករណ៍ទាំងអស់របស់អ្នក។

ទទួលឥឡូវនេះ

ត្រូវការជំនួយ?

អ្នកបច្ចេកទេសរបស់យើងត្រៀមខ្លួនជួយអ្នក 24/7។

ទៅកាន់ផ្នែកជំនួយ

អត្ថបទពាក់ព័ន្ធ

កម្មវិធីដោះកូដ GandCrab v5.1-5.2 អាចប្រើបានហើយឥឡូវនេះ