អ្នកជំងឺបានស្លាប់បន្ទាប់ពីមានការវាយប្រហារដោយ Ransomware ទៅលើមន្ទីរពេទ្យ Düsseldorf

បានផ្សាយនៅ: 18 កញ្ញា 2020 · បន្ទប់ព័ត៌មាន · 1 នាទីអាន

អ្នកជំងឺបានស្លាប់បន្ទាប់ពីមានការវាយប្រហារដោយ Ransomware ទៅលើមន្ទីរពេទ្យ Düsseldorf

យោងតាមរបាយការណ៍ ការរដាច់បណ្តាញដែលប្រកាសដោយមន្ទីរពេទ្យសាកលវិទ្យាល័យ Düsseldorf (UKD) កាលពីសប្តាហ៍មុន​ ដែលបានបណ្តាលមកពីការចម្លងមេរោគ ransomware បណ្តាលឱ្យអ្នកជំងឺម្នាក់ស្លាប់។

“នៅពេលព្រឹកពេលព្រឹកថ្ងៃព្រហស្បតិ៍ (ថ្ងៃទី១០ ខែកញ្ញា) ផ្នែកធំៗនៃប្រព័ន្ធព័ត៌មានវិទ្យារបស់មន្ទីរពេទ្យសាកលវិទ្យាល័យ Düsseldorf មិនអាចប្រើប្រាស់បានទៀតទេ” មន្ទីរពេទ្យបាននិយាយនៅក្នុង សេចក្តីប្រកាស កាលពីសប្តាហ៍មុន។​ "នេះជាផលវិបាកដ៏ធំមួយសម្រាប់ប្រតិបត្តិការនៅមន្ទីរពេទ្យ ពីព្រោះសកម្មភាពនៅក្នុងប្រព័ន្ធកុំព្យូទ័រគឺចាំបាច់សម្រាប់ដំណើរការជាច្រើន។ សម្រាប់ហេតុផលនេះ មន្ទីរពេទ្យ UKD បានលុបចោលសេវាថែទាំសង្គ្រោះបន្ទាន់ហើយ។"

នៅថ្ងៃទី១១ ខែកញ្ញាមួយថ្ងៃបន្ទាប់ពីបណ្តាញត្រូវបានបញ្ឈប់ដំណើរការ មន្ទីរពេទ្យ UKD បានកំពុងស៊ើបអង្កេតរួចហើយនូវ“ ការវាយលុករបស់ពួក Hacker ដែលអាចកើតឡើង”។ គេហទំព័រ Associated Press បានរាយការណ៍ឥឡូវនេះថា៖

“ អាជ្ញាធរអាឡឺម៉ង់និយាយថាការវាយប្រហាររបស់ពួក Hacker បណ្តាលឱ្យមានការបញ្ឈប់ដំណើរការនៃប្រព័ន្ធព័ត៌មានវិទ្យានៅមន្ទីរពេទ្យធំមួយក្នុងទីក្រុង Duesseldorf ហើយស្ត្រីម្នាក់ដែលត្រូវការការសេវាសង្រ្គោះបន្ទាន់បានស្លាប់ បន្ទាប់ពីនាងត្រូវបាននាំទៅទីក្រុងមួយផ្សេងទៀតដើម្បីព្យាបាល” ។

ក្រុម Hacker ត្រូវបានគេរាយការណ៍ថា ពួកគេបានទុកកំណត់ត្រាជំរិតទារប្រាក់នៅលើ server មន្ទីរពេទ្យដែលបង្ហាញពីប្រតិបត្តិការ ransomware។ ទោះយ៉ាងណាវាហាក់ដូចជាការវាយប្រហារ ត្រូវបានវាយប្រហារទៅលើសាកលវិទ្យាល័យដែលមានសម្ព័ន្ធភាព មិនមែននៅមន្ទីរពេទ្យមួយនេះទេ។

ប៉ូលីសក្នុងតំបន់អាចទាក់ទងទៅពួក Hacker ហើយជូនដំណឹងដល់ពួកគេថា ពួកគេបានវាយប្រហារចូលមន្ទីរពេទ្យជំនួសឱ្យសាកលវិទ្យាល័យ នេះបើតាមកំណត់ត្រាជំរិតទារប្រាក់ដែលបានអះអាង។ នៅពេលពួកគេបានដឹងពីកំហុសរបស់ពួកគេ ពួក Hacker បានផ្តល់លេខកូដសម្រាប់ឌីគ្រីបវិញ។

តាមរបាយការណ៍ AP បាននិយាយថា “ ក្រោយពីពេលនោះមក យើងមិនអាចទាក់ទងពួក hackers បានទៀតទេ ” ។

គេហទំព័រ Heise Online បានរាយការណ៍ថា ចំណុចចូលរបស់ពួក Hacker ទំនងជាឧបករណ៍ប្រើប្រាស់ Citrix VPN ដែលងាយរងគ្រោះ។ ចន្លោះប្រហោងដែលបានចោទជាសំណួរគឺ CVE-2019-19781 ដែលដាក់ឈ្មោះថា “ Shitrix” ដោយសហគមន៍អ៊ិនធឺណិតដែលមានសមត្ថភាពមួយ។

សាកល្បង Bitdefender ឥតគិតថ្លៃ 30 ថ្ងៃ

ការការពារដែលឈ្នះពានរង្វាន់សម្រាប់ឧបករណ៍ទាំងអស់របស់អ្នក។

ទទួលឥឡូវនេះ

ត្រូវការជំនួយ?

អ្នកបច្ចេកទេសរបស់យើងត្រៀមខ្លួនជួយអ្នក 24/7។

ទៅកាន់ផ្នែកជំនួយ

អត្ថបទពាក់ព័ន្ធ

អ្នកជំងឺបានស្លាប់បន្ទាប់ពីមានការវាយប្រហារដោយ Ransomware ទៅលើមន្ទីរពេទ្យ Düsseldorf