ធ្វើបច្ចុប្បន្នភាពកម្មវិធីរុករក Chrome របស់អ្នកឥឡូវនេះ! Google និយាយថាមេរោគកម្រិតខ្ពស់ទាំងនេះបានធ្វើដំណើរការយ៉ាងសកម្ម

បានផ្សាយនៅ: 13 វិច្ឆិកា 2020 · បន្ទប់ព័ត៌មាន · 1 នាទីអាន

ធ្វើបច្ចុប្បន្នភាពកម្មវិធីរុករក Chrome របស់អ្នកឥឡូវនេះ! Google និយាយថាមេរោគកម្រិតខ្ពស់ទាំងនេះបានធ្វើដំណើរការយ៉ាងសកម្ម

ការធ្វើបច្ចុប្បន្នភាព Google Chrome ជាទូទៅគ្រាន់តែជាព័ត៌មានថ្មីៗនោះទេ ប្រសិនបើវាជាការចេញកញ្ចប់បច្ចុប្បន្នភាពធំមួយដែលផ្ទុកទៅដោយលក្ខណៈថ្មីៗគួរឱ្យរំភើប។ ប៉ុន្តែ Chrome 86.0.4240.198 គឺជាការធ្វើបច្ចុប្បន្នភាពគួរអោយកត់សំគាល់ ព្រោះវាដកគុណវិបត្តិខ្ពស់ពីរ ដែលត្រូវបានចោទប្រកាន់ថាបានធ្វើដំណើរការយ៉ាងសកម្ម។

ត្រឹមត្រូវហើយ។ ក្រុមហ៊ុន Google នៅសប្តាហ៍នេះ បានធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធស្ថេរភាពសម្រាប់អ្នកប្រើប្រាស់លើកុំព្យូទ័រលើតុ ជាមួយនឹងការបង្កើនថ្មីនៃកម្មវិធីរុករកគេហទំព័រដ៏មានប្រជាប្រិយភាពរបស់ខ្លួន ដើម្បីដោះស្រាយកំហុសធ្ងន់ធ្ងរពីរ។

ត្រូវបានតាមដានថាជា CVE-២០២០-១៦០១៣ និង CVE-២០២០-១៦០១៧ កំហុសត្រូវបានគេចាត់ទុកថាមានការកំរាមកំហែងកំរិតខ្ពស់ មានន័យថាអ្នកប្រើប្រាស់គួរតែផ្តល់អាទិភាពដល់ការតំឡើងនេះ។

ប្រសិនបើការដាក់ពិន្ទុ CVE មិនអាចដូចអ្វីនឹងរំពឹងបានគ្រប់គ្រាន់ទេនោះ Google ទទូចថាមានការកេងប្រវ័ញ្ចសកម្មសម្រាប់ចន្លោះប្រហោងទាំងនេះនៅទីនោះ។ ដូច្នេះរាល់វិនាទីនៃកម្មវិធីរុករក Chrome របស់អ្នកស្ថិតនៅដដែលទុកឱ្យចន្លោះកាន់តែទូលំទូលាយ​សម្រាប់ អ្នកដែលមានគំនិតអាក្រក់ដើម្បីប្រើរចន្លោះប្រហោងដែលគេស្គាល់ដើម្បីធ្វើឱ្យប៉ះពាល់ដល់ភាពឯកជន ឬ សុវត្ថិភាពរបស់អ្នក។

Chrome ៨៦.0.៤២៤០.១៩៨ មានសំរាប់ Windows, Mac និង Linux ។ ប្រើកម្មវិធីធ្វើបច្ចុប្បន្នភាពរបស់អ្នកដោយប្រើ Chrome’s built-in updater​ នៅក្នុង menu (នៅក្នុងការកំណត់) ឬទាញយការធ្វើបច្ចុប្បន្នភាពពីទំព័រជំនួយផ្លូវការរបស់ Google នៅទីនេះ

ខណៈពេលដែលមិនមានរបាយការណ៍នៃការវាយប្រហារដែលទទួលបានជោគជ័យក្នុងការទាញយកលើគុណវិបត្តិទាំងនេះ (នៅឡើយទេ) អ្នកគួរតែតាមដានឱ្យបានកាន់តែឆាប់កាន់តែល្អ។ រាល់ការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពគឺមានសារៈសំខាន់ ជាពិសេសនៅពេលម្ចាស់ផលិតផលវាយតម្លៃការជួសជុលជាអាទិភាពខ្ពស់។

សាកល្បង Bitdefender ឥតគិតថ្លៃ 30 ថ្ងៃ

ការការពារដែលឈ្នះពានរង្វាន់សម្រាប់ឧបករណ៍ទាំងអស់របស់អ្នក។

ទទួលឥឡូវនេះ

ត្រូវការជំនួយ?

អ្នកបច្ចេកទេសរបស់យើងត្រៀមខ្លួនជួយអ្នក 24/7។

ទៅកាន់ផ្នែកជំនួយ

អត្ថបទពាក់ព័ន្ធ

ធ្វើបច្ចុប្បន្នភាពកម្មវិធីរុករក Chrome របស់អ្នកឥឡូវនេះ! Google និយាយថាមេរោគកម្រិតខ្ពស់ទាំងនេះបានធ្វើដំណើរការយ៉ាងសកម្ម