แอดแวร์ (Adware) คืออะไร?
បានផ្សាយនៅ: 23 កក្កដា 2026 · ជំនួយ · 4 នាទីអាន

មាតិកា
មាតិកា
- ប្រវត្តិសាស្រ្ត Adware
- Adware និងកម្មវិធីមេរោគ
- តើអ្នកអាចរងការប៉ះពាល់ពី adware យ៉ាងដូចម្តេច?
- ប្រភេទ Adware
- Adware នៅលើឧបករណ៍ចល័ត
- សញ្ញាដែលបង្ហាញថាប្រព័ន្ធរបស់លោកអ្នករងការប៉ះពាល់ដោយ adware
- របៀបសម្អាតមេរោគ adware
- វិធីចៀសវាងការចម្លងមេរោគ adware
- សេចក្តីសន្និដ្ឋាន
សុវត្ថិភាពជាមួយ
តើអ្វីទៅជា Adware?
នៅក្នុងយុគសម័យនៃការផ្សាយពាណិជ្ជកម្ម និងការលេចចេញនូវវីដេអូ យើងភាគច្រើនស្ទើរតែស៊ាំនឹងការវាយប្រហារនេះ។ ទោះយ៉ាងណាក៍ដោយ ការឈ្លានពានមនិងរំខានមិនដែលចុះថយឡើយ។ សូមអានបន្តដើម្បីស្វែងយល់បន្ថែមអំពី adware។
កម្មវិធីមួយដែលបង្ហាញការផ្សាយពាណិជ្ជកម្មជាផ្ទាំងបដា។ ខណៈពេលដែលកម្មវិធីកំពុងដំណើរការ អ្នកបង្កើតកម្មវិធីទាំងនេះមានលេខកូដបន្ថែម ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្ម ដែលអាចត្រូវបានមើលតាមរយៈ window លេចចេញ ឬតាមរយៈរបារដែលលេចឡើងនៅលើអេក្រង់កុំព្យូទ័រ។ Adware បង្កើតប្រាក់ចំណូលសម្រាប់ developers ពីការបង្កើតការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត ដោយស្វ័យប្រវត្តិនៅក្នុងចំណុចប្រទាក់អ្នកប្រើ user interface ដែលបង្ហាញដល់អ្នកប្រើប្រាស់ ក្នុងអំឡុងពេលដំណើរការតំឡើង។
สารบัญ
- ประวัติของแอดแวร์
- แอดแวร์และการใช้งานที่เป็นอันตราย
- คุณจะติดแอดแวร์ได้อย่างไร
- ชนิดของแอดแวร์
- แอดแวร์บนอุปกรณ์มือถือ
- สัญญาณบ่งชี้ที่คุณติดแอดแวร์
- วิธีการลบแอดแวร์
- วิธีหลีกเลี่ยงการรับแอดแวร์
- บทสรุป
ប្រវត្តិសាស្រ្ត Adware - តើវាចាប់ផ្តើមនៅពេលណា?
នៅពេលការប្រើប្រាស់ Adware បានចាប់ផ្តើមនៅឆ្នាំ ១៩៩៥ អ្នកជំនាញឧស្សាហកម្មមួយចំនួនចាត់ទុក adware ទាំងអស់ជា spyware ដែលជា software ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រមូលព័ត៌មានសម្ងាត់ពីកុំព្យូទ័ររបស់អ្នកប្រើផ្សេងទៀត ដោយមិនមានគ្មានការអនុញ្ញាតពីអ្នកប្រើប្រាស់ នៅពេលក្រោយដែលភាពស្របច្បាប់នៃ Adware កើនឡើង។ គេគិតថាមានតែ “ កម្មវិធីទាំងនេះដែលមិនត្រូវការ”។
ដូច្នេះការប្រើប្រាស់ពេញនិយមហើយតិចណាស់ដែលគេធ្វើសុពលភាពលើវា។ នៅចន្លោះឆ្នាំ ២០០៥-២០០៨ មានការផ្ទុះ Adware យ៉ាងធំមួយ នៅពេលដែលអ្នកលក់ adware បានធ្វើការស៊ើបអង្កេត និងបិទសកម្មភាពគួរឱ្យសង្ស័យបែបនេះ។
Adware និងកម្មវិធីមេរោគ
Adware ត្រូវបានមនុស្សជាច្រើនគិតថាមានភាពដូចគ្នានឹង malware។ ទាំងនេះគឺជាកម្មវិធីមេរោគដែលបំផ្លាញកុំព្យូទ័រ ឬបណ្តាញ។ ប្រភេទនៃមេរោគ រួមមានមេរោគ worms, spyware Trojans,និង adware Malicious adware អាចរកកន្លែងជ្រៀតចូលកុំព្យូទ័រតាមរយៈផ្ទាំង pop-up windows ដែលមិនអាចបើកបានហើយមានភាពស្រដៀងគ្នា។
នៅពេលដែល adware បានចូលកុំព្យូទ័រ វាអាចធ្វើរឿងមួយចំនួនដែលយើងមិនចង់បានដូចជា ការតាមដានទីតាំងរបស់អ្នកប្រើប្រាស់ សកម្មភាពស្វែងរក និងប្រវត្តិមើលគេហទំព័រ។ Malware developers អាចលក់ព័ត៌មាននេះទៅឱ្យភាគីទីបី។ មានកម្មវិធីជាច្រើនដែលអាចរកឃើញ ការពារ និងលុប adware។ ជារឿយៗពួកវាត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ឬក្លាយជាផ្នែកមួយនៃកម្មវិធីការពារមេរោគដោយក្រុមហ៊ុនឈានមុខគេ។
តើអ្នកអាចរងការប៉ះពាល់ពី adware យ៉ាងដូចម្តេច?
មានវិធី២បែបសំខាន់ៗសម្រាប់ប្រព័ន្ធ Macs. និង PCs ដែលអាចរងការប៉ះពាល់ពី adware
ចូលប្រើគេហទំព័រអសុវត្ថិភាព
អ្នកចូលមើលគេហទំព័រដែលគ្មានសុវត្ថិភាព ឬគេហទំព័រដែលត្រូវបានឆ្លងមេរោគជាមួយ adware មុនពេល Adware បង្កើតចន្លោះប្រហោងភាពងាយរងគ្រោះ នៅក្នុងកម្មវិធីអ៊ីនធឺណិតរបស់អ្នក ដើម្បីទាញយក និងតំឡើងដោយខ្លួនវាមិនអោយអ្នកដឹងនៅលើកុំព្យូទ័ររបស់អ្នក។
អ្នកតំឡើង Adware ដោយខ្លួនឯង
ប្រសិនបើអ្នកទើបតែបានទាញយកកម្មវិធីឥតគិតថ្លៃ ឬកម្មវិធី shareware ទាំងនេះត្រូវបានបង្កើតជាសម្ងាត់ រួមជាមួយប្រាក់ចំណូលដែលទទួលបានពី adware ដែលភ្ជាប់មកជាមួយការតំឡើងដោយខ្លួនវា។
អ្នកអាចរកឃើញកំណត់ត្រាដែលបានភ្ជាប់មកជាមួយកិច្ចព្រមព្រៀងអ្នកប្រើប្រាស់ចុងក្រោយរបស់កម្មវិធី ដែលពន្យល់ពី Adware ឬ ប្រហែលជាត្រូវបានលាក់ ប៉ុន្តែក្នុងករណីណាក៏ដោយ កម្មវិធីទាញយកពីអ៊ីនធឺណិតវាច្រើនតែជាអ្នកបង្កហេតុនៅពីក្រោយ Adware ហើយកម្មវិធីនោះត្រូវបានលាក់នៅក្នុងម៉ាស៊ីនរបស់អ្នក។
ប្រភេទ Adware
ឧទាហរណ៍នៃ freeware ដែលអាចមាន adware រួមមាន៖
- កម្មវិធីស្វែងរកកម្រិតខ្ពស់ (Advanced search engines)
- ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានថ្មីៗអំពីអាកាសធាតុ
- ហ្គេមកុំព្យូទ័រ
- កម្មវិធីចែករំលែកឯកសារ Peer-to-peer (P2P)
- Non-standard mouse pointers, desktop themes, and backgrounds.
- Emoticons និង smileys ត្រូវបានប្រើក្នុងអ៊ីមែល
- កម្មវិធីដែលអះអាងថាពួកគេនឹងធ្វើឲ្យ ប្រតិបត្តិការកុំព្យូទ័ររបស់អ្នកប្រសើរឡើង។
សូមអានបន្តដើម្បីស្វែងយល់ឧទាហរណ៍នៃ adware។
១. មេរោគ Fireball
មេរោគ Fireballបានបង្កើតគេចុះនៅទំព័រនៅឆ្នាំ 2017 យោងតាមការសិក្សាបង្ហាញថា វាត្រូវបានបញ្ជាដោយក្រុមហ៊ុន software អ៊ីស្រាអែល។ គេរកឃើញថាកុំព្យូទ័រច្រើនជាង ២៥០ លានគ្រឿងបានឆ្លងមេរោគ Adware នេះ ហើយបណ្តាញសាជីវកម្មមួយក្នុងចំណោមបណ្តាញសាជីវកម្មចំនួនប្រាំនៅទូទាំងពិភពលោកត្រូវបានចម្លងដោយមេរោគកុំព្យួទ័រ។
ដោយបង្កើតឡើងដោយក្រុមហ៊ុនទីផ្សារឌីជីថលចិន Rafotech, Fireball គឺជាមេរោគក្លែងបន្លំលើ browser។ វាភ្ជាប់មកជាមួយនូវកម្មវិធីជាច្រើនទៀតដែលបង្កើតដោយ Rafotech - រួមទាំង Mustang Browser និង Deal Wifi ហើយត្រូវបានតំឡើងជាមុន ជាមួយកម្មវិធីទាំងនេះដែលអ្នកប្រើប្រាស់មិនស្គាល់។ នៅពេលវាចម្លងដល់កុំព្យូទ័ររបស់អ្នក វានឹងចូលក្នុង browser របស់អ្នក ដើម្បីធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ វាទប់ស្កាត់អ្នកមិនអោយកំណត់ browser របស់អ្នក។
២. មេរោគ Appearch
មេរោគ Appearchគឺជាកម្មវិធី Adware មួយផ្សេងទៀត ដែលដើរតួជាកម្មវិធីបន្លំនៅលើ broswer ជាធម្មតាវាភ្ជាប់មកជាមួយកម្មវិធីឥតគិតថ្លៃផ្សេងទៀត។ វានឹងបញ្ចូលការផ្សាយពាណិជ្ជកម្មជាច្រើននៅក្នុង browser ដែលធ្វើឱ្យការប្រើប្រាស់គេហទំព័រសឹងតែប្រើប្រាស់មិនបាន។
ទោះបីអ្នកអាចបើកគេហទំព័រក៏ដោយ នៅពេលណាដែលអ្នកព្យាយាមចូលទៅកាន់គេហទំព័រ អ្នកនឹងត្រូវវានាំទៅជំនួសវិញនូវ AppSearch ដែលបម្លែងអត្ថបទទៅជាតំណភ្ជាប់ ដូច្នេះរាល់ពេលដែលអ្នកជ្រើសរើសអត្ថបទ វាលេចចេញជា pop-up ផ្តល់ជូនអ្នកអោយទាញយកកម្មវិធីធ្វើបច្ចុប្បន្នភាព។
ក្រៅពីការផ្សាយពាណិជ្ជកម្ម AppSearch ពេលខ្លះវាបង្ហាញសារមួយដល់អ្នកថា ការចូលទៅកាន់គេហទំព័រដែលអ្នកចង់ចូលមើលមានកំណត់។
៣. មេរោគ DollarRevenue
ទោះបីជាវាមិនត្រូវបានប្រើជាយូរមកហើយក៏ដោយ DollarRevenue នៅតែឱ្យគួរចាប់អារម្មណ៍ ព្រោះវាជាកម្មវិធីមួយក្នុងចំណោមកម្មវិធី Adware សំខាន់ៗ ដំបូងបង្អស់ដែលវាយប្រហារដល់កុំព្យូទ័ររាប់លាននៅជុំវិញពិភពលោក។ វានឹងដំឡើង browser toolbar នៅលើកុំព្យូទ័រដែលរងផលប៉ះពាល់ ដើម្បីតាមដានលទ្ធផលស្វែងរកតាមអ៊ីនធឺណិត ដែលដំណើរការលើកុំព្យូទ័រ។ លើសពីនេះទៅទៀត កម្មវិធីនេះនឹងបង្ហាញការផ្សាយពាណិជ្ជកម្មបោកបញ្ឆោត ទាំងនៅលើគេហទំព័រ និងនៅក្នុងទម្រង់នៃ pop-up window។
វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ នៅប្រទេសហូល្លង់។ វាបានរីករាលដាលដល់កុំព្យូទ័រច្រើនជាង ២២ លានគ្រឿងនៅជុំវិញពិភពលោកនៅចុងឆ្នាំ ២០០៧។ ការស៊ើបអង្កេតកំពុងតែបន្ត។ អ្នកស៊ើបអង្កេត ផ្នែកទូរគមនាគមន៍ហូល្លង់ បានរកឃើញថាមេរោគ DollarRevenue គឺជាកម្មវិធីសំខាន់មួយនៅក្នុងការវាយប្រហារ botnets attacks។
៤. មេរោគ DeskAd
មេរោគ DeskAd គឺជាកម្មវិធី Adware ទូទៅមួយផ្សេងទៀត ដែលបង្ហាញការផ្សាយពាណិជ្ជកម្មក្លែងបន្លំនៅក្នុងកម្មវិធី browser ធ្វើការប្តូរទិសដៅចរាចរណ៍ទៅកាន់គេហទំព័រដែលគួរឱ្យសង្ស័យ និង pop-up ads។ មេរោគ DeskAd ចាប់ផ្តើមដោយភាពប្រុងប្រយ័ត្ន ដើម្បីគ្រប់គ្រងពេញលេញលើ browser របស់អ្នក ដែលខុសពីកម្មវិធីដ៍ទៃ។ ហេតុដូច្នេះហើយវាមិនត្រូវបានគេរកឃើញទេ រហូតដល់បញ្ហាកាន់តែធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវដំឡើងប្រព័ន្ធប្រតិបត្តិការថ្មីតែប៉ុណ្ណោះ។
៥. មេរោគ Gator
មេរោគ Gator គឺជាកម្មវិធី Adware ទូទៅមួយផ្សេងទៀត Gator ត្រួសត្រាយគំនិតនៃបរិបទទីផ្សារ។ ដូច្នេះដោយមានភាពខុសគ្នា เ រួមជាមួយការពេញនិយមលើកម្មវិធីឥតគិតថ្លៃ ដូចជាKazaa និង Go! Zilla។ មេរោគ Gator ដកការផ្សាយពាណិជ្ជកម្មចេញពីគេហទំព័ររបស់ខ្លួន ហើយជំនួសដោយការផ្សាយពាណិជ្ជកម្មបស់អ្នក នេះមានន័យថាប្រសិនបើអ្នកទស្សនាគេហទំព័រ ឬ ចុចលើការផ្សាយពាណិជ្ជកម្ម ប្រាក់ចំណេញទាំងអស់នឹងបញ្ជូនទៅ Gator ដោយផ្ទាល់ ជំនួសឱ្យអ្នកបង្កើតការផ្សាយពាណិជ្ជកម្ម។
Adware នៅលើឧបករណ៍ចល័ត
កម្មវិធីដែលភ្ជាប់ជាមួយការផ្សាយពាណិជ្ជកម្ម ក្លាយជាអាជីវកម្មដែលរកប្រាក់ចំណេញរាប់ពាន់លានដុល្លារ ដែល developers ផ្តល់សេវាកម្មឥតគិតថ្លៃ ដើម្បីបង្កើតប្រាក់ចំណូលមួយចំនួន ដែលអនុញ្ញាតឱ្យពួកគេអភិវឌ្ឍបន្ថែមទៀត ឬស្តារការចំណាយលើការអភិវឌ្ឍ។ វាច្រើនតែភ្ជាប់មកជាមួយកញ្ចប់ software ផ្សេងទៀត។ មេរោគ Adware គឺភាគច្រើនស្ថិតក្នុងកម្មវិធីឥតគិតថ្លៃ។ បច្ចុប្បន្នការផ្សាយពាណិជ្ជកម្មតាមបុគ្គល ត្រូវបានអនុញ្ញាតដោយផ្អែកលើការតាមដានរបស់អ្នកប្រើប្រាស់។
ប្រព័ន្ធប្រតិបត្តិការ Android គឺមិនចម្លែកទេសម្រាប់មេរោគ Adware
ដូច្នេះ developers កម្មវិធីប្រព័ន្ធប្រតិបត្តិការ Android ជារឿយៗរួមបញ្ចូល adware នៅក្នុងកម្មវិធីឥតគិតថ្លៃរបស់ពួកគេ ដោយមិនចាំបាច់យល់អំពីសំណុំទិន្នន័យទាំងនោះ។
ខណៈពេលដែលយើងគិតថាមិនទាន់គ្រោះថ្នាក់សម្រាប់មេរោគ Adware វាអាចមានការរំខាន ជាពិសេសនៅពេលមានការផ្លាស់ប្តូរទិសដៅជាញឹកញាប់នៃ broswer, pop-ups និងផ្ទាំងប្លុកលើគេហទំព័រ រួមទាំងកម្មវិធីដែលចាប់ផ្តើមរំខានអ្នក។
ហេតុអ្វីបានជា developer រួមបញ្ចូលទាំង Adware?
គ្រាន់តែអ្នកអាចទាញយកកម្មវិធីប្រព័ន្ធប្រតិបត្តិការ Android ដោយឥតគិតថ្លៃ និងលក្ខណៈពិសេសទាំងអស់របស់វា នេះមិនមែនមានន័យថាអ្នកនឹងមិនបង់ប្រាក់ទេ។ ក្នុងករណីនេះអ្នកនឹងអោយទៅវិញ ដោយអនុញ្ញាតឱ្យពួកគេតាមដានរាល់សកម្មភាពរបស់អ្នក។ មេរោគ Adware ដែលត្រូវបានគេស្គាល់ថាជា adware SDK ដែលជាធម្មតា developers សសេរកូដ គ្រាន់តែចម្លងទៅក្នុងកម្មវិធីរបស់អ្នក ជាមួយនឹងការសន្យាថាអ្នកនឹងទទួលបានរង្វាន់ ជាមួយនឹងប្រាក់ចំណូលមួយចំនួនពីចំនួនមនុស្សចុចលើផ្ទាំងផ្សាយពាណិជ្ជកម្មនៅក្នុងកម្មវិធីរបស់អ្នក។
វាមិនមែនជារឿងចម្លែកទេ ដែល developer ភ្លេចថាតើំពួកគែប្រមូលបានព័ត៌មានប៉ុន្មាន? តាមរយៈក្របខ័ណ្ឌនៃ adware ទាំងនោះលើការរំលោភបំពានលើទិន្ន័យ ឬការផ្សព្វផ្សាយប្រភេទណាមួយ ដែលអាចត្រូវបានបង្ហាញតាមរយៈបដាទាំងនោះ។
អ្វីដែលតាមអ្នក និងអ្នកដែលមានសិទ្ធិទទួលបានព័ត៌មានពីអ្នក
កម្មវិធី Android ជាមួយ មេរោគ adware គឺជាការប្រើប្រាស់ស្របច្បាប់ នេះជាធម្មតាត្រូវបានសរសេរនៅក្នុងល័ក្ខខ័ណ្ឌកម្មវិធីទាំងអស់។ ទោះយ៉ាងណាក៏ដោយគ្មាននរណាម្នាក់ចំណាយពេលក្នុងការអានទំព័ររាប់សិបនៃអត្ថបទទេ ដែលពួកគេពន្យល់ពីអ្វីដែលអ្នកនឹងត្រូវធ្វើតាម នឹងបង្ហាញអ្នកណាអាចទទួលបានព័ត៌មាននោះ។
ប្រវត្តិលើ browser និងសូម្បីតែកម្មវិធីដែលបានប្រើទាំងអស់របស់អ្នក វាត្រូវបានតាមដានជាញឹកញាប់ដោយមេរោគ adware ។ ព័ត៌មាននេះភាគច្រើនត្រូវបានប្រើដើម្បីបង្ហាញពីឥរិយាបថរបស់អ្នកប្រើប្រាស់ម្នាក់ៗ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងយល់ពីទម្លាប់ទិញឥវ៉ាន់ ចំណាប់អារម្មណ៍ និងគំរូនៃការប្រើប្រាស់ទូរស័ព្ទ។ ទិដ្ឋភាពទូទៅសម្រាប់អ្នកទីផ្សារគឺ ដើម្បីយល់ពីរបៀបបង្កើតយុទ្ធនាការទីផ្សារ។
ខណៈពេលដែលវាមិនមានព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនដូចជា ឈ្មោះ ឬអាសយដ្ឋាន IP វាអាចត្រូវបានប្រើ ដើម្បីបង្កើតទម្រង់ឥរិយាបថស៊ីជម្រៅសម្រាប់អ្នកប្រើប្រាស់ម្នាក់ៗ។ ព័ត៌មាននេះជួនកាលត្រូវបានផ្សព្វផ្សាយក្នុងចំណោមអ្នកផ្សព្វផ្សាយច្រើនអ្នក នេះហើយជាមូលហេតុដែលអ្នកប្រើប្រាស់ទទួលយកការផ្តល់ជូន“ ផ្ទាល់ខ្លួន” តាមរយៈអ៊ីម៉ែល ឬ ការផ្សាយពាណិជ្ជកម្មតាមគេហទំព័រទៅកាន់ផលិតផល និងសេវាកម្មដែលពេលខ្លះមិនទាក់ទងគ្នាទាំងស្រុង។
មេរោគ Adware មិនប្រកត់ថាល្អទាំងអស់ទេ
ใខណៈពេលដែលការផ្សាយពាណិជ្ជកម្មភាគច្រើនអាចត្រូវបានបង្កើតឡើងដោយឧក្រិដ្ឋជនតាមអ៊ីនធឺណិត និងការផ្សាយពាណិជ្ជកម្មផ្សេងៗអាចត្រូវបានប្រើ ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ចូលមើលគេហទំព័រដែលមានមេរោគ ឬគេហទំព័រក្លែងបន្លំ ពីព្រោះ developers ប្រព័ន្ធប្រតិបត្តិការ Android មិនអាចគ្រប់គ្រងថាតើអ្នកណាជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងកម្មវិធីរបស់អ្នកទេ? ក្រុមហ៊ុន Adware ដែលទទួលខុសត្រូវចំពោះបញ្ហានេះអាចត្រូវបានបញ្ឆោតដោយឧក្រិដ្ឋជនអ៊ិនអ៊ីនធឺណិត ដើម្បីបង្ហាញគេហទំព័រដែលអាចមានផលប៉ះពាល់ដល់អ្នក។
បច្ចេកទេសនេះជារឿយៗត្រូវបានគេហៅថា "មេរោគ" ។ វាពាក់ព័ន្ធនឹងការគ្រប់គ្រងសេវាកម្ម adware ស្របច្បាប់ ដើម្បីទាក់ទាញជនរងគ្រោះទៅគេហទំព័រដែលគ្រប់គ្រងដោយឧក្រិដ្ឋជនតាមអ៊ីនធឺណិត។ ទោះបីជាធម្មតា យុទ្ធនាការទាំងនេះវានឹងត្រូវបានរកឃើញ ប៉ុន្តែវាក៏អាចធ្វើឱ្យខូចខាតធ្ងន់ធ្ងរផងដែរ។
រក្សាសុវត្ថិភាពពីមេរោគ adware
មានបច្ចេកទេសតិចតួច ដើម្បីកម្ចាត់កម្មវិធីដែលភ្ជាប់ជាមួយ adware សម្រាប់ការតំឡើងប្រព័ន្ធសុវត្ថិភាពទូរស័ព្ទចល័ត Android ជាវិធីមួយដែលមានប្រសិទ្ធិភាពបំផុត។ ដើម្បីកំណត់អត្តសញ្ញាណកម្មវិធីដែលមានគ្រោះថ្នាក់ទាំងពីរ និងកម្មវិធីដែលមានការចម្លងមេរោគ adware ខណៈពេលដែលវាពិបាក ក្នុងការសម្គាល់ថាតើកម្មវិធីណាដែលមាន adware ដែលមិនមានការបង្កគ្រោះថ្នាក់។ ប៉ុន្តែក្រុមហ៊ុនសន្តិសុខតែងតែវាយតម្លៃ និងធ្វើដំណើរការស្ថានភាពសុវត្ថិភាពនៃកម្មវិធីទាំងអស់ ធ្វើឱ្យអ្នកមានសុវត្ថិភាព និងជូនដំណឹងអំពីស្ថានភាពសុវត្ថិភាពរបស់កម្មវិធី ដែលបានដំឡើងទាំងអស់។
វាចាំបាច់ណាស់ ដែលអ្នកត្រូវផ្ទៀងផ្ទាត់ប្រភេទនៃការអនុញ្ញាតទាំងនេះ ដែល apk របស់កម្មវិធីនោះស្នើសុំការអនុញ្ញាតមុនពេលដំឡើង ព្រោះនេះគឺជាសញ្ញាល្អមួយដែលមានការតាមដានច្រើន ដែលពួកគេអាចដំណើរការបាន
សញ្ញាដែលបង្ហាញថាប្រព័ន្ធរបស់លោកអ្នករងការប៉ះពាល់ដោយ adware
Adware អាចបង្ខំអោយមានការផ្សាយពាណិជ្ជកម្មនៅលើអេក្រង់របស់អ្នក ខណៈពេលដែលអ្នកដំណើរការកម្មវិធី (ដូចជាហ្គេម ឬកម្មវិធីណាមួយ) នៅលើកុំព្យូទ័ររបស់អ្នក។ ប៉ុន្តែជាទូទៅវាមានទម្រង់ជា“ ការលួចចូលគ្រប់គ្រង់ browser” ហើយផ្តោតតែទៅលើការប្រើប្រាស់គេហទំព័រអ៊ីនធឺណិតរបស់អ្នកប៉ុណ្ណោះ។
សកម្មភាពមួយចំនួន ដែលលោកអ្នកគួរប្រុងប្រយ័ត្ន
- ទំព័រមុខគេហទំព័ររបស់ browser របស់អ្នកបានផ្លាស់ប្តូរភ្លាមៗ។
- គេហទំព័រ browser របស់អ្នកគាំង ឬដើរយឺតជាងមុន។
- គេហទំព័រដែលគួរឱ្យទុកចិត្តដែលអ្នកបានទស្សនាញឹកញាប់ មិនថាវានឹងបញ្ជូនអ្នកទៅគេហទំព័រផ្សេងទៀត ឬចាប់ផ្តើមបង្ហាញអ្នកនូវការផ្សាយពាណិជ្ជកម្មគួរឱ្យរំខានជាច្រើនទំព័រ។
- ការស្វែងរកនឹងនាំអ្នកទៅគេហទំព័រនៃ search engine ដែលមិនធ្លាប់ស្គាល់។
- មាន extensions និង icons ថ្មីៗ ចម្លែកៗបង្ហាញលើ toolbar នៃ browser។
- ការផ្សាយពាណិជ្ជកម្មបែប Pop-up ធម្មតា ដែលមិនអាចបិទចោលបាន។
- ការផ្សារយពាណិជ្ជកម្មបែប pop-up ព្រមានថាកុំព្យូទ័ររបស់អ្នកមាន malware, viruses, ឬត្រូវការបច្ចុប្បន្នភាពជាក់លាក់ណាមួយ។
ជាធម្មតាតើអ្នកអាចមើលដឹងថាពេលណា ការផ្សាយពាណិជ្ជកម្មទាំងនោះមានភាពគ្រោះថ្នាក់ និងបង្កការរំខានខុសធម្មតា?
ទស្សនាប្លុក ហើយមើលការផ្សាយពាណិជ្ជកម្មតែពីរ ឬ បីដង ដែលអ្នកស្គាល់ជាញឹកញាប់មិនមែនជាសញ្ញានៃ adware ទេ។
នៅពេលដែលការផ្សាយពាណិជ្ជកម្មទាំងនោះមានចំនួនច្រើនលើអេក្រង់របស់អ្នក អ្នកមិនអាចបិទ ហើយថែមទាំងបង្ខំអ្នកឱ្យប្តូរវេបសាយដែលមាន ទម្រង់ជា NSFW ឬ ខ្លឹមសារ ដែលអ្នកគួរតែឆ្ងល់ថាតើកុំព្យូទ័ររបស់អ្នកបានតំឡើង adware ដែរឬទេ។
របៀបសម្អាតមេរោគ adware
មិនមានរូបមន្តស្តង់ដារសម្រាប់សម្អាត adware ចេញពីកុំព្យូទ័ររបស់អ្នកទេ។ ការលុបប្រភេទមេរោគ Adware គឺជារឿងរធម្មតា ដូចជាលុប extension របស់ browser អញ្ចឹង។ សូមធ្វើការចាប់ផ្តើមកម្មវិធី browser របស់អ្នកឡើងវិញ แต่ប៉ុន្តែដោយប្រើជាមួយប្រភេទ Adware ផ្សេងទៀត។ លោកអ្នកប្រហែលជាត្រូវការកម្មវិធីដើម្បីលុប adware ដើម្បីរកឃើញហើយលុបវាចេញដោយជោគជ័យ។
ទោះជាយ៉ាងណាក៏ដោយ វិធីសាស្រ្តដែលល្អបំផុតនោះគឺ “ទប់ស្កាត់ជាមុន” មិនអោយមានការចម្លង adware/span>
รับ BITDEFENDER
សូមតំឡើងកម្មវិធីកម្ចាត់មេរោគ ហើយត្រូវប្រាកដថាកម្មវិធីនោះជាកម្មវិធីមានកំណែចុងក្រោយ
តើកម្មវិធីកម្ចាត់មេរោគរបស់ Bitdefender ការពារលោកអ្នកពី adware ដោយរបៀបណា?
ប្រព័ន្ធការពារ multi-layer របស់ Bitdefender ជួយរក្សាឯកសាររូបថត និងវីដេអូរបស់អ្នកឱ្យមានសុវត្ថិភាព ពីការគំរាមកំហែងដែលត្រូវបានគេស្គាល់ និងលេចចេញក៏ដូចជាមេរោគ adware និងច្រើនទៀត។ Bitdefenderងាយស្រួលតំឡើងនិងប្រើប្រាស់ សូមដំណើរការស្កេនពេញលេញ ហើយមើលរបាយការណ៍របស់អ្នក และក្រោយមក adware ដែលមិនល្អគួរតែត្រូវបានសម្អាតចេញ។
វិធីចៀសវាងការចម្លងមេរោគ adware
វិធីងាយស្រួលបំផុតក្នុងការទប់ទល់ជាមួយ adware គឺត្រូវចៀសវាងវាជាមុន
ពេលខ្លះអ្នកមិនអាចគ្រប់គ្រងបានទេ នៅពេលធ្វើការទាញយក Adware ជាឧទាហរណ៍ ប្រសិនបើគេហទំព័រដែលអ្នកទុកចិត្តជារឿយៗ ត្រូវបានគេលួចចូល ឬ ឆ្លងមេរោគ។
ប៉ុន្តែយើងក៏មានការប្រុងប្រយ័ត្នមួយចំនួន ដែលអ្នកគួរតែអនុវត្តតាមអ៊ីនធឺណិត ដើម្បីការពារខ្លួនអ្នក និងកុំព្យូទ័ររបស់អ្នក:
- សូមប្រយ័ត្នចំពោះអ្វីដែលអ្នកទាញយក។ (នៅពេលទាញយក freeware ឬ shareware សូមធ្វើឱ្យប្រាកដថា លោកអ្នកបានអានកិច្ចព្រមព្រៀងអ្នកប្រើប្រាស់ជាមុន ដើម្បីពិនិត្យមើលថាតើ adware ត្រូវបានរួមបញ្ចូល ឬ software ប្រមូលទិន្នន័យឬអត់)
- ប្រើកម្មវិធីប្លុក pop-up ដើម្បីប្លុកការផ្សាយពាណិជ្ជកម្មដែលអាចបង្កគ្រោះថ្នាក់ ឬការផ្សាយពាណិជ្ជកម្មបែប NSFW (អ្នកអាចធ្វើរបៀបនេះនៅក្នុង Google Chrome ដោយចូលទៅ Preferences -> Privacy -> Content Settings)
- សូមកុំចុចលើការផ្សាយពាណិជ្ជកម្មណាដែលអ្នកគិតថាគ្រោះថ្នាក់ ឬមើលទៅខុសធម្មតា
- សូមកុំចូលប្រើគេហទំព័រណាដែលមិនគួរអោយទុកចិត្ត ឬខុសធម្មតា
- ធ្វើការស្កេនឡើងវិញនូវ adware និងមេរោគ
- ដំឡើងកម្មវិធីកម្ចាត់ spywareដើម្បីងាយស្រួលក្នុងការរកឃើញ
សេចក្តីសន្និដ្ឋាន
វិធីសាស្ត្រដែលគួរឱ្យទុកចិត្តបំផុតដើម្បីលុប adware និងសមាសធាតុដែលចេញពីឧបករណ៍រងផលប៉ះពាល់ គឺការប្រើប្រាស់កម្មវិធីប្រឆាំងមេរោគត្រឹមត្រូវមួយ សូមចំណាំថា កម្មវិធីប្រឆាំងមេរោគដែលមានកេរ្តិ៍ឈ្មោះហើយ វាត្រូវបានទទួលយកតែមូលដ្ឋានទិន្នន័យមេរោគត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ។ វាអនុញ្ញាតឱ្យពួកគេរកឃើញ និងកម្ចាត់ការឆ្លងមេរោគចុងក្រោយបង្អស់។ លើសពីនេះទៀតការវិនិយោគលើកម្មវិធីបែបនេះ នឹងផលត្រឡប់មកវិញនាពេលអនាគត ដោយសារតែវានឹងការពារអ្នកពីការវាយប្រហារពីមេរោគ។
ក្នុងករណីមានសំនួររឺសំណូមពរណាមួយអំពី Bitdefender សូមទាក់ទងមកក្រុមការងារយើង ពួកយើងនឹងរីករាយក្នុងការជួយលោកអ្នក។
ទាក់ទងមកយើងនៅថ្ងៃនេះ។សាកល្បង Bitdefender ឥតគិតថ្លៃ 30 ថ្ងៃ
ការការពារដែលឈ្នះពានរង្វាន់សម្រាប់ឧបករណ៍ទាំងអស់របស់អ្នក។
ទទួលឥឡូវនេះអត្ថបទពាក់ព័ន្ធ

វិធីបិទការធ្វើបច្ចុប្បន្នភាពស្វ័យប្រវត្តិនៅលើ Window 10
បានផ្សាយនៅ: 23 កក្កដា 2026
អានអត្ថបទ
តើអ្វីទៅជា Spyware?
បានផ្សាយនៅ: 23 កក្កដា 2026
អានអត្ថបទ
ความปลอดภัยสำหรับธุรกิจขนาดเล็ก | แนวทางการป้องกันภัยไซเบอร์ สำหรับผู้ใช้อินเทอร์เน็ต
បានផ្សាយនៅ: 23 កក្កដា 2026
អានអត្ថបទ
តើអ្វីជាមេរោគ Trojan ដែលលួចចូលប្រើពីចម្ងាយ? ការទប់ស្កាត់ ការរកឃើញ និង ការកម្ចាត់ចោល
បានផ្សាយនៅ: 23 កក្កដា 2026
អានអត្ថបទ
តើអ្វីទៅជា Ransomware?
បានផ្សាយនៅ: 23 កក្កដា 2026
អានអត្ថបទ