វិធីតំឡើងកម្មវិធី Bitdefender ២០១៨
បានផ្សាយនៅ: 5 មករា 2018 · ជំនួយ · 1 នាទីអាន
កម្មវិធី Bitdefender ២០១៨ អាចត្រូវបានតំឡើង តាមរយៈការទាញយកឧបករណ៍តំឡើងដែលត្រូវនឹងការទិញពី Bitdefender Central ។ នៅពេលដំណើរការតំឡើងត្រូវបានបញ្ចប់ ផលិតផលរបស់អ្នកនឹងត្រូវបានដំណើរការ។
ដើម្បីទាញយកកម្មវិធី Bitdefender ២០១៨ ពី Bitdefender Central សូមអនុវត្តតាមជំហានដែលបានបង្ហាញនៅក្នុងវីដេអូ ឬតាមការណែនាំដូចខាងក្រោម។
១. ចូលទៅកាន់គណនី Bitdefender Central របស់អ្នក
២. ចូលទៅផ្ទាំង My Devices
ចំណុចសំខាន់ៈ ត្រូវប្រាកដថាអ្នកមានគណនី Bitdefender ដែលបានធ្វើអោយសកម្មរួចរាល់ជាមុនសិន។
៣. នៅក្នុងផ្ទាំង My Devices ចុច INSTALL BITDEFENDER

៤.ជ្រើសយកជម្រើសមួយក្នុងចំណោម ពីរជម្រើសនេះ។

ចំណាំ: តំឡើង Bitdefender នៅលើកុំព្យូទ័រដែលកំពុងប្រើរបស់អ្នក តាមដោយចុច DOWNLOAD ឬ៏លោកអ្នកអាចតំឡើងកម្មវិធីនេះនៅលើឧបករណ៍មួយផ្សេងទៀត។
ចំណាំ: ប្រសិនបើអ្នកជ្រើសយកការតំឡើងលើឧបករណ៍មួយផ្សេងទៀត សូមជ្រើសយកប្រព័ន្ធប្រតិបត្តិការដែលត្រូវនឹងឧបករណ៍នោះ រួចចុច CONTINUE ។ វាយបញ្ចូលអាសយដ្ឋានអ៊ីមែលទៅក្នុងប្រអប់ដែលត្រូវបំពេញ រួចចុច SEND ។
៥. រង់ចាំរហូតការទាញយកត្រូវបានបញ្ចប់ រួចហើយធ្វើការតំឡើង។ លោកអ្នកនឹងឃើញផ្ទាំងទាញយក ហើយក្រោយមកអ្នកនឹងឃើញផ្ទាំងបង្ហាញការតំឡើង។

៦. លោកអ្នកអាចជ្រើសភាសាសម្រាប់តំឡើង មុនពេលបន្តការតំឡើងកម្មវិធី។

៧. ចុច INSTALL ដើម្បីផ្ទៀងផ្ទាត់ជម្រើសកំណត់ផ្ទាល់ខ្លួនរបស់អ្នក បន្ទាប់មកចាប់ផ្តើមដំណើរការតំឡើង។ សូមរង់ចាំការតំឡើងអោយបញ្ចប់។ សេចក្តីសង្ខេបនៃការតំឡើងមួយនឹងត្រូវបានបង្ហាញ។

ចំណាំ: ប្រសិនបើមានមេរោគណាមួយត្រូវបានរកឃើញ និងកម្ចាត់ចោលក្នុងកំឡុងពេលតំឡើង ការចាប់ផ្តើមប្រព័ន្ធឡើងវិញអាចនឹងតម្រូវអោយធ្វើ។
៨. ចុច START USING Bitdefender ដើម្បីបន្ត។ នៅក្នុងផ្ទាំងភ្ជាប់គម្រោង លោកអ្នកអាចមើលអំពីព័ត៌មានលម្អិតទាកទងទៅនឹងការភ្ជាប់ដែលកំពុងសកម្មរបស់អ្នក។

៩. ចុច FINISH ដើម្បីចូលប្រើផ្ទាំងគ្រប់គ្រងទូទៅនៃកម្មវិធី Bitdefender ២០១៨។


សាកល្បង Bitdefender ឥតគិតថ្លៃ 30 ថ្ងៃ
ការការពារដែលឈ្នះពានរង្វាន់សម្រាប់ឧបករណ៍ទាំងអស់របស់អ្នក។
ទទួលឥឡូវនេះអត្ថបទពាក់ព័ន្ធ

វិធីបិទការធ្វើបច្ចុប្បន្នភាពស្វ័យប្រវត្តិនៅលើ Window 10
បានផ្សាយនៅ: 23 កក្កដា 2026
អានអត្ថបទ
តើអ្វីទៅជា Spyware?
បានផ្សាយនៅ: 23 កក្កដា 2026
អានអត្ថបទ
ความปลอดภัยสำหรับธุรกิจขนาดเล็ก | แนวทางการป้องกันภัยไซเบอร์ สำหรับผู้ใช้อินเทอร์เน็ต
បានផ្សាយនៅ: 23 កក្កដា 2026
អានអត្ថបទ
តើអ្វីជាមេរោគ Trojan ដែលលួចចូលប្រើពីចម្ងាយ? ការទប់ស្កាត់ ការរកឃើញ និង ការកម្ចាត់ចោល
បានផ្សាយនៅ: 23 កក្កដា 2026
អានអត្ថបទ
តើអ្វីទៅជា Ransomware?
បានផ្សាយនៅ: 23 កក្កដា 2026
អានអត្ថបទ